Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ បើកការដ្ឋានសាងសង់រង្វង់មូលក្រុងប៉ោយប៉ែត

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត បានប្រារព្ធពិធីក្រុងពាលីកសាងរង្វង់មូលក្រុងប៉ោយប៉ែតជាថ្មី នៅមុខ​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ដោយដាក់រូបសំណាក់ព្រះវិស្ណុដែលជារូបចាស់នាទស្សវត្សទី៩០ ជំនួសរង្វង់មូលមុនដែលបានកសាងបានមួយ​ចំនួន​ធំក្នុងគម្រោង​ធំត្រូវវ៉ៃចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ការសាងសង់រង្វង់មូលក្រុងប៉ោយប៉ែតនេះ ដោយមានការអនុញ្ញាតពីក្រសួង​សាធារណៈ​ការនិងដឹកជញ្ជូន ហើយរដ្ឋបាលក្រុងប៉ោយប៉ែតបានកសាងរៀបចំឡើងវិញដោយកសាងរូបសំណាក់ព្រៈវិស្ណុ១អង្គ ដែល​មាន​បល័ង្គប្រវែង៣,៦ម៉ែត្រ និងមានកម្ពស់រូបសំណាកព្រះវិស្ណុ៥ម៉ែត្រ យកមកពីស្រុកសន្ទុក ខេត្តកំពង់ធំ។ ត្រូវចំណាយថវិការកសាប្រមាណ ១៩១.១១៣.៤៨ដុល្លារ ដែលជាថវិការរបស់រដ្ឋបាលក្រុងប៉ោយប៉ែតផ្ទាល់ និងចូលរួមពីក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយមិន និងសប្បុរស់ជន ដើម្បីកសាងរង្វង់មូលក្រុងប៉ោយប៉ែតជាប់ផ្លូវចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយមានសោភ័ណភាពល្អ និងទាក់ទាញភ្ញៀវជាតិអន្តរជាតិ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជា សមទ្ធិផលថ្មីលើទីតាំងចាស់ ដែលមានចម្ងាយពីព្រំដែនកម្ពុជា ថៃ ប្រវែង៣៥១ម៉ែត្រ ដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ ដែលរៀបចំសួនច្បារ និងដាំបង្គោលភ្លើងជុំវិញដែល​មានសួន​សម្រាប់ប្រជាពលរដ្ឋលេងកំសាន្ត។ រូបសំណាក់ព្រៈវិស្ណុកម្ពស់៥ម៉ែត្រ ដូចរូបសំណាក់នៃរង្វង់មូលចាស់កាលពីទស្សវត្សទី៩០៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម