Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះតូបលក់ដូរក្នុងផ្សារទួលសង្កែអស់៥តូប កាលពីយប់មិញ

បានផុស

នៅ

តូបលក់ដូររបស់ប្រជាពលរដ្ឋចំនួន៥តូបត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអាធ្រាត្រដល់ប្រជាពលរដ្ឋ និងកម្លាំងអាជ្ញាធរចុះជួយអន្តរាគមន៍។

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្សារតូច(ទួលសង្កែ) ផ្លូវលេខ៩០១ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញមានអណ្ដាតភ្លើងឆេះចេញពីតូបលក់កាហ្វេ ហើយក៏រាលដាលដល់តូបជាប់ៗគ្នា ទើបមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ទប់ស្កាត់ការ​រាលដាល​ទៅតូបដទៃទៀត។ ចំពោះការខូចខាតគឺឆេះតូបអស់ចំនួន៥តូប តែមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម