Connect with us

ព័ត៌មានជាតិ

ច្រកអន្តរជាតិដូង​នៅតែបើកជាធម្មតា​ បើទោះបីជាទឹកភ្លៀងជន់លិចផ្លូវមួយចំនួន

បានផុស

នៅ

រយៈពេល២ថ្ងៃចុងក្រោយនេះបើទោះបីជាទឹកជំនន់ពីប្រទេសថៃបានជន់ជោរហូរហៀរអូរ​ព្រំដែនរហូត​បង្កឱ្យហូរកាត់ច្រកអន្តរជាតិដូងយ៉ាងណាក៏ដោយក៏ច្រកនេះនៅតែបើកដំណើរការចេញចូលជាធម្មតាដោយសារទឹកមិនទាន់ធ្ងន់ធ្ងរ ឬរំខានដល់កិច្ចការងារច្រកនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញា ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសថៃតាមអូរព្រំដែនបានជន់​យ៉ាង​គំហុកបង្កឱ្យលិចផលដំណាំរបស់ប្រជាកសិករមួយចំនួនតាមតំបន់ដែលជាប់ព្រំដែន ពិសេសគឺបានហូរកាត់ច្រកទ្វារអន្តរជាតិដូង ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្វើអោយមធ្យោបាយដឹកជញ្ជូននានាមានការលំបាកក្នុងការឆ្លងកាត់ចេញចូលទៅក្នុងប្រទេសថៃ។

​សេចក្ដីរាយការណ៍បញ្ជាក់ថា នៅព្រឹកថ្ងៃទី ១០ កញ្ញានេះ​ សន្ទុះទឹកក្នុងអូរព្រំដែន​មានការថមថយចុះបន្តិចហើយ បើទោះបីជាមានការយាយីពីទឹកជំនន់ក៏ដោយ ក៏ច្រកអន្តរជាតិ​មួយនេះមិនទាន់មានការរំខានរហូតដល់បិទច្រកបណ្តោះអាសន្នោះឡើយ គឺនៅតែដំណើរការ​ជាធម្មតា ដោយគ្រាន់តែពិបានក្នុងការដឹកនាំទំនិញឆ្លងកាត់តែប៉ុណ្ណោះ៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម