ជីវិតកម្សាន្ដ
ស្ថាប័ន MGC សរសើរ Miss Grand មណ្ឌលគីរី ក្រោយផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់
ថ្វីត្បិតថ្មីៗនេះមានការរិះគន់មួយចំនួយពីសំណាក់អ្នកគាំទ្រជុំវិញការបង្ហាញឈុតគោព្រៃជាឈុតតំណាងជាតិក្នុងការប្រកួតលើឆាកអន្តរជាតិយ៉ាងណាក្តី តែសម្រាប់ស្ថាប័នMiss Grand Cambodia ហាក់មិនមានប្រតិកម្មតបតនោះទេ។ ផ្ទុយទៅវិញបែរជាស្ថាប័នមួយនេះចេញមកសរសើរ Miss Grand មណ្ឌលគីរី ។
ផ្អែកតាមការបង្ហោះរូបភាពនៅលើផេកផ្លូវការរបស់ Miss Grand Cambodia បានលើកឡើងថា គាត់មានចំណុចលេចធ្លោច្រើនក្នុងការប្រកួតប្រជែង Miss Grand Cambodia 2022 គាត់ហ៊ានតស៊ូមតិ និងអត់ធ្មត់រាល់ការមើលងាយពីបណ្ដាអ្នករិះគន់ជាន់ពន្លិច។ នេះហើយគេហៅ Miss Grand ។
បន្ទាប់ពីមានការបង្ហោះនេះឡើងក៏មានអ្នកគាំទ្រមួយចំនួនចេញមកបញ្ចេញទស្សន:ជាថ្មីថា ឌឺអ្នកគាំទ្រណាស់ ពេលប្រកួតផុសសុំLike & Share គេមិនធ្វើតាំងខ្មែរមិនស្រលាញ់ខ្មែរ បងអើយ, សូមអរគុណសូមជំរាបលា បេីពូកែម្លឹងៗមិនអោយមកុដម៉ងទៅបង,គាត់ល្អគ្រប់យ៉ាងតសូមតិបានល្អឆ្លើយតបដាក់មហាជនផាំងៗគាត់ពិតជាល្អពេកហើយ។
សូមជម្រាបដែរថា ថ្មីៗអ្នកគាំទ្រ និងនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាបានផ្ទុះការចាប់អារម្មណ៍ក្រោយស្ថាប័នMiss Grand បានបង្ហាញឈុតតំណាងជាតិក្នុងការយកទៅប្រកួតលើឆាកអន្តរជាតិនាប្រទេសឥណ្ឌូនេស៊ីនាពេលឆាប់ៗខាងមុខដែល គេយល់ថា ឈុតនេះច្នៃចេញជាទម្រង់គោព្រៃឬក្របីព្រៃ។
ការផ្ទុះប្រតិកម្មនិងមតិរិះគន់នេះធ្វើឡើងភ្លាមៗស្រ បពេលដែលនៅលើទំព័រផេកផ្លូវការMiss GrandCambodiaបាន បង្ហោះឈុតនេះដោយបញ្ជាក់ថា «នេះជាឈុតតំណាងជាតិ Miss Grand Cambodia 2022ឆ្នាំ នេះសម្រាប់ការ ចូលរួមប្រកួតប្រជែងMiss Grand International2022នៅ ប្រទេសIndonesia» ។ក្នុងនោះក៏មានការសូមណូមពរឲ្យប្តូរចេញនូវឈុតនេះផងដែរប៉ុន្តែយ៉ាងណាក្តីខា ងស្ថាប័នMGCនៅតែបង្ហាញពីបំណងយក « គោព្រៃ» ដែលជាឈុតតំណាងខេត្តមណ្ឌលគិរីនេះធ្វើ ជាឈុតតំណាងជាតិយកទៅប្រកួតនៅលើឆាកអ ន្តរជាតិដដែល៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ