ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អួតថា មិនប្រកាសកែនទ័ពបន្ថែមដូច រុស្ស៊ី នោះទេ
លោក Mikhail Podolyak ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់កម្មវិធីទូរទស្សន៍អាល្លឺម៉ង់ Tagesschau កាលពីថ្ងៃចន្ទថា អ៊ុយក្រែននឹងមិនប្រកាសពីការកែនទ័ពបន្ថែមទៀតជាការឆ្លើយតបទៅនឹងការធ្វើប្រជាមតិស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ីដែលបច្ចុប្បន្នកំពុងដំណើរការនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសនោះទេ ។

លោកទីប្រឹក្សាបាននិយាយថា “យើងបានបង្កើតទាហានបម្រុងរួចហើយតាមរយៈប្រព័ន្ធការពារទឹកដី ហើយនឹងប្រើប្រាស់ទាហានបម្រុងទាំងនេះឲ្យសកម្ម ។ យើងមិនគួរប្រកាសពីការកែនបន្ថែមទៀតនៅថ្ងៃនេះទេ ។ យើងមានអ្វីៗគ្រប់យ៉ាង ហើយយើងក៏ត្រៀមខ្លួនសម្រាប់ទប់ទល់ទាហានរុស្ស៊ីបន្ថែមទៀតផងដែរ” ។
លោក Podolyak បានទទូចថា អ៊ុយក្រែនកំពុងបាត់បង់ទាហានតិចជាងរុស្ស៊ីឆ្ងាយណាស់ បើទោះជាលោក Zelensky បាននិយាយកាលពីសប្តាហ៍មុនថា កងទ័ពរបស់គាត់កំពុងបាត់បង់យ៉ាងហោចណាស់ ៥០ នាក់ជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែការខាតបង់របស់រុស្ស៊ីវិញគឺគុណនឹង ៥ ។

លោក Podolyak បាននិយាយថា អ៊ុយក្រែនប្រហែលជាមិនទាន់ត្រូវការកម្លាំងទាហានបន្ថែមនៅឡើយទេ ប៉ុន្តែជ័យជម្នះរបស់យោធាគឺត្រូវការរថក្រោះ ហើយមិនមែនជាប្រភេទរបស់សូវៀតដែលមានតម្លៃទាបនោះទេ ។
គួរបញ្ជាក់ថា ប្រជាមតិស្តីពីការចូលរួមរបស់តំបន់ Kherson និង Zaporozhye ក៏ដូចជាសាធារណរដ្ឋ Donetsk និង Lugansk នៃតំបន់ Donbass ជាមួយនឹងរុស្ស៊ីកំពុងដំណើរការ ស្របពេលដែលទីក្រុងមូស្គូក៏បានប្រកាសកែនទ័ពមួយផ្នែកក្នុងប្រទេសផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ Zelensky ថា ការកែនទ័ពរបស់លោក ពូទីន គឺ “ហៅមនុស្សឲ្យចូលផ្នូរ”
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


