សន្តិសុខសង្គម
កងកម្លាំងពលតូច២កងចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
វរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន៥០នាក់ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាន់សភាពការណ៍នៅចំណុចស្រែមួយរយ ស្ថិតនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

វរសេនីយ៍ត្រី ម៉ែន ម៉ូលី បានរាយការណ៍ថា អនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ លោកបានដឹកនាំកម្លាំងភ្លាមៗចុះដល់គោល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជន់លិចស្ថិតនៅក្មុងភូមិសាស្ត្រខាងលើចំនួន២៨គ្រួសារ ស្មើចំនួន១២១នាក់។

លោកបន្តថា ទឹកជន់ហូរឡើងខ្លាំងហួសការស្មាន តែទោះយ៉ាងណាលោកបានដឹកនាំកម្លាំងជួយសង្គ្រោះ ដោយដឹកជញ្ជូនពួកគាត់តាមទូកបានមកដល់ទីទួលសុវត្ថិភាពបានចំនួន២៨គ្រួសារ ហើយក៏កំពុងព្យាយាមបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅចំណុចបឹងពពូល ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់ដោយសារទឹកជំនន់នោះទេ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


