ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន ណែនាំដល់ពលរដ្ឋ កុំមានការព្រួយបារម្ភខ្លាំងពេក ទៅលើវីរុសកូវីដ-១៩ បម្លែងថ្មី
ខណៈពេលដែលមានករណីវីរុសកូវីដ-១៩ បម្លែងថ្មីកំពុងឆ្លងនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់កុំមានការភ័យព្រួយខ្លាំងពេក ចំពោះជំងឺកូវីដ១៩បម្លែងថ្មីនេះ ព្រោះថាទោះបីជាវាភាពលឿន ក្នុងការចម្លងជាងមុនតែមិនទាន់មានការបញ្ជាក់ណាមួយដែលថា វាមានភាពធ្ងន់ធ្ងរបន្ថែមលើស្ថានភាពគ្លីនិកនោះឡើយ។

លោកជំទាវបានចេញមកពន្យល់អំពី វីរុសកូវីដ-១៩ បម្លែងថ្មីនៅថ្ងៃទី៣១ធ្នូនេះថា«ដោយសារការព្រួយបារម្ភ និងមានសំណួរពាក់ព័ន្ធទៅនឹងវត្តមាននៃវីរុសកូវីដ-១៩ បម្លែងថ្មី លោកជំទាវសូមចូលរួមចែករំលែកនូវព័ត៌មាន សម្រាប់ការយល់ដឹងជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីជាទុនក្នុងការយល់ដឹង និងបង្កើនការយកចិត្តទុកដាក់របស់បុគ្គលម្នាក់ៗ ក្នុងកិច្ចការពារការចម្លងនៃវីរុសដ៏កាចសាហាវនេះ ទោះជាវីរុសកូវីដ-១៩នេះ មានការបម្លែងទៅជាទម្រង់បែបណាក៏ដោយ»។
លោកជំទាវបានឲ្យដឹងថា ចក្រភពអង់គ្លេសបានរកឃើញវីរុសកូវីដ១៩បម្លែងថ្មីនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយលើកឡើងថា វាមានភាពឆ្លងលឿនជាងវីរុស ដែលកំពុងតែចរាចរបច្ចុប្បន្នក្នុងកម្រិតឆ្លងប្រហែលជា០.៤បន្ថែមលើសន្ទស្សន៍នៃការឆ្លងដែលមានបច្ចុប្បន្ន។ លោកជំទាវបានបន្តទៀតថា មកទល់ពេលនេះ ចាប់តាំងពីមានការផ្ទុះឡើងវីរុសកូវីដ១៩ គឺមានការបម្លែងវីរុសកូវីដ១៩ខុសគ្នាចំនួន ២៩ស្ថានភាពនុយក្លេអូទីតរបស់វីរុសដែលចេញមកពីប្រភពដើមនៅវូហាន ដែលគេបានប៉ាន់ប្រមាណថា មានការបម្លែងនៃវីរុសនេះ ប្រហែលមួយទៅពីរបែបក្នុងមួយខែហើយការបម្លែងនៃវីរុសជាទូទៅគេតែងសង្កេតឃើញមានលើមនុស្សផ្សេងៗទៀតដែរគ្រាន់តែថា ការបម្លែងរបស់វីរុសកូវីដ១៩ នេះហាក់ដូចជាមានភាពលឿនតែមិនទាន់មានការបញ្ជាក់ណាមួយដែលថា វាមានភាពធ្ងន់ធ្ងរបន្ថែមលើស្ថានភាពគ្លីនិកនោះឡើយ។

លោកជំទាវបានពន្យល់ទៀតថា លទ្ធផលសិក្សាបឋមនៅអង់គ្លេសបង្ហាញថា ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះអាចឆ្លងបានច្រើនជាងវ៉ារ្យង់ ដែលមានចរាចរពីមុនហើយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានបង្ហាញពីការកើនឡើងនូវភាពធ្ងន់ធ្ងរជាមួយវីរុសនេះនៅឡើយទេ។ ការសិក្សាស្រាវជ្រាវអង្កេតកំពុងបន្តធ្វើនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបសម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងន់នៃគ្លីនិកការឆ្លងការផ្លាស់ប្ដូរអង់ទីគ័រនិងផលប៉ះពាល់ ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង និងការតាមដានករណីឆ្លងឡើងវិញ ផងដែរ។
លោកជំទាវបានបន្ថែមទៀតថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរនៃប្រភេទវីរុសលើវ៉ារ្យ៉ង់នេះ មិនប៉ះពាល់ដល់ការធ្វើតេស្តរោគវិនិច្ឆ័យ ដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡើយហើយលទ្ធភាពនៃការធ្វើតេស្តនៅតែអាចធ្វើបន្តទៀត។ តែតម្រូវឲ្យមានវត្ថុសំណាកបន្ថែមទៀត សម្រាប់ការធ្វើវិភាគរកប្រភេទនៃការបម្លែងនេះ នៅកម្ពុជាដោយសារបច្ចុប្បន្នយើងមិនទាន់អាចដឹងបាននូវវត្តមាននៃវីរុសនេះ ដែរឬទេដោយសារខ្វះទិន្នន័យសម្រាប់ធ្វើវិភាគការ។
លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវថា«នៅពេលនេះហើយអ្វីដែលសំខាន់បំផុតនោះ ទោះបីជាវីរុស១៩នេះ មានលទ្ធភាពបម្លែងជាច្រើនបែបក៏ដោយ វិធានការសុខភាពសាធារណៈសុខភាពសំខាន់នៅតែជាវិធានការចម្បងបំផុត សម្រាប់បុគ្គលគ្រប់រូប ដែលមិនត្រូវប្រហែសនោះឡើយដោយត្រូវតែវាងវៃប្រុងប្រយ័ត្នជាប់ជានិច្ចនឹងត្រៀមជានិច្ច ក្នុងការឆ្លើយតបនិងជាពិសេសទៀតនោះ គឺនៅពេលដែលយើងកំពុងរង់ចាំមើលលទ្ធផលនិងនៃការមកដល់នៃវ៉ាក់សាំងកូវីដ១៩»។ លោកជំទាវបានបញ្ជាក់ថា ជាងនេះទៀត ត្រូវអនុវត្តនូវវិធានការណ៍ ៣ ការពារ និង ៣កុំ រួមមានពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់និងគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។ ចំពោះ៣កុំវិញ រួមមាន កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ កុំទៅកន្លែងមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅហើយត្រូវទាក់ទងទៅគ្រូពេទ្យ ឬហៅទៅលេខ ១១៥។

លោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចប្រសិនបើមានជនចំណូលថ្មីមកពីក្រៅប្រទេសមកស្នាក់នៅក្នុងភូមិឬផ្ទះរបស់ខ្លួនហើយរួមចំណែកមើលការខុសត្រូវថែទាំសុខភាពគ្រួសារខ្លួនឲ្យបានល្អចេះជួយរំលឹកគ្នាអំពីវិធានការការពារខ្លួនបណ្ដោយឆ្លងជំងឺផ្ដាសាយសាហាវនេះ ទើបយើងកាត់ផ្ដាច់បាននូវខ្សែចម្លងចូលក្នុងសហគមន៍ និងមានការរស់នៅធម្មតាតាមបែបគន្លងថ្មីប្រកបរបររកស៊ីធម្មតា។
លោកជំទាវបានរំលឹកថា«ការប្រហែសខ្លួនដោយមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ១៩ គឺជាការមើលងាយខ្លួនឯងដោយទុកឲ្យវីរុសកូវីដ១៩ សប្បាយចិត្តអាចធ្វើដោយសេរីមកលើខ្លួនឯងធ្វើឲ្យធ្លាក់ខ្លួនឈឺនិងអាចមានសភាពធ្ងន់ធ្ងរឬអាចបាត់បង់ជីវិតបានប្រសិនបើនៅតែប្រហែលខ្លួនមើលស្រាលលើលទ្ធភាពនៃការបង្កជាជំងឺកូវីដ១៩ នេះ»។
លោកជំទាវបានឲ្យដឹងថា«សូមបងប្អូនសាធារណជនចងចាំថា ទោះបីជាឬសគល់នៃវីរុសកូវីដ១៩នេះចេះមានការបម្លែងទៅជាបែបថ្មីក៏ដោយដែល មើលទៅហាក់ដូចជាមានហានិភ័យនៃការចម្លងខ្លះពិតមែន ក៏ប៉ុន្តែប្រសិនបើបុគ្គលគ្រប់រូបអនុវត្តបានយ៉ាងត្រឹមត្រូវនូវវិធានការសុខភាពសាធារណៈនោះលោកអ្នកនឹងចូលរួមកាត់បន្ថយបានស៊ីអតិបរមានៅការចម្លងព្រោះនេះជាមិនខានឡើយ»៕



អត្ថបទ៖ សំអឿន
សូមចុចអាន៖ អ្នកនាំពាក្យនគរបាល អំពាវនាវឲ្យជនរងគ្រោះ សហការជាមួយសមត្ថកិច្ច ក្នុងករណីទទួលរងអំពើហិង្សា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


