Connect with us

សេដ្ឋកិច្ច

លុយយេន ជប៉ុន ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល ២៤ ឆ្នាំ

បានផុស

នៅ

លុយយេនជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈ ២៤ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៨ មក ពោលអត្រាប្តូរប្រាក់ក្នុង ១ ដុល្លារ ស្មើនឹង ១៤៦.៨៦ យេនប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ចុះនៅពេលនេះ គឺទាបជាងកម្រិតដែលរដ្ឋាភិបាលជប៉ុនបញ្ចេញលុយជាង ២០ ពាន់លានដុល្លារ ក្នុងការអន្តរាគម៍លុយធ្លាក់ថ្លៃ ក្នុងខែកញ្ញាទៅទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Haruhiko Kuroda បានបញ្ជាក់ថា ធនាគារកណ្តាលជប៉ុន នឹងបន្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ។

លោក Kuroda បន្ថែមថា ធនាគារកណ្តាលជប៉ុន នឹងបន្តទម្លាក់គោលនយោបាយរូបិយវត្ថុបន្តទៀត  ដោយធ្វើយ៉ាងណា សម្រេចឱ្យបានគោលដៅ អតិផរណាថេរ និងមាននិរន្តភាព ២ ភាគរយជានិច្ច ។

ជាមួយគោលនយោបាយ រូបិយវត្ថុអាមេរិកវិញ អ្នកជំនាញរូបនេះយល់ថា អាមេរិកប្រហែលជាបន្តដំឡើងដល់ ១៥០ ឯកតាឯណោះនៅឆ្នាំក្រោយ ក្នុងការគ្រប់គ្រងអតិផរណារបស់ខ្លួន ហើយបើសិនជាអាមេរិកនៅតែបន្ត ដំឡើងការប្រាក់ខ្ពស់បែបនេះ ប្រាកដណាស់ ប្រាក់យេនជប៉ុន ពិបាកនឹងឡើងថ្លៃវិញជាក់ជាមិនខាន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ ទីផ្សារលក់រថយន្តនៅ ចិន មានសន្ទុះខ្លាំងឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម