Connect with us

សេដ្ឋកិច្ច

ទីផ្សារលក់រថយន្តនៅ ចិន មានសន្ទុះខ្លាំងឡើងវិញ

បានផុស

នៅ

តម្រូវការខ្ពស់នៃការប្រើប្រាស់រថយន្តអគ្គិសនីពីសំណាក់ប្រជាពលរដ្ឋធ្វើឲ្យទីផ្សារលក់រថយន្តនៅក្នុងប្រទេសចិនមានការកើនឡើងវិញច្រើន ជាពិសេសនៅក្នុងខែកញ្ញា ដែលជាផ្នែកមួយជួយជម្រុញដល់សេដ្ឋកិច្ចប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមរោងចក្រផលិតរថយន្តអគ្គសនីបានលើកឡើងថា រថយន្តថ្មីៗជាច្រើនគ្រឿងត្រូវបានលក់ចេញ ខណៈគ្រាន់តែនៅក្នុងខែកញ្ញាកន្លងទៅ ចិនលក់ដាច់រថយន្តដល់ទៅ ២.៦ លានគ្រឿង ពោលកើនឡើងជាង ២៥ ភាគរយ បើធៀបនឹងឆ្នាំមុន ។

ក្នុងចំណោមរថយន្តទាំងនោះ គ្រាន់តែរថយន្តអគ្គិសនីមានចំនួនជាង ៧០ ម៉ឺនគ្រឿងទៅហើយ ដែលការកើនឡើងនេះគឺជិតទ្វេដង បើធៀបនឹងឆ្នាំកន្លងទៅ ។

គួរបញ្ជាក់ថា កំណើននៃការលក់រថយន្តនេះ គឺចាប់តាំងពីខែមិថុនាមកម្ល៉េះ  ដោយសារតែមានការបន្ថយពន្ធពីសំណាក់រដ្ឋាភិបាលចិន ក៏ដូចជាការវិលត្រឡប់មកវិញនៃសេដ្ឋកិច្ច បន្ទាប់ពីការបិទខ្ទប់ក្នុងរយៈពេលយូរបណ្ដាលមកពីជំងឺកូវីដ ១៩ នៅក្នុងទីក្រុងសៀងហៃ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ លុយយ័ន ចិន ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ​ ២០០៨

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៥ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

ព័ត៌មានជាតិ១ ម៉ោង មុន

សប្បុរសជន សម្រុកផ្តល់​អំណោយ​យ៉ាង​សស្រាក់សស្រាំ ដើម្បីឆ្លើយតបទៅនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈ​កង​ទ័ពជួរមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការឈ្លានពាន​​កម្ពុជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននៅ​ថៃ

Sokha Hotels

ព័ត៌មានពេញនិយម