ព័ត៌មានអន្ដរជាតិ
វិវាទដីធ្លីនៅ ស៊ូដង់ សម្លាប់មនុស្សជាង ១០០នាក់
មនុស្សចំនួន១៥០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នារយៈពេល២ថ្ងៃ ដែលនេះជាការប៉ះទង្គិចគ្នាចុងក្រោយបង្អស់រវាងក្រុមជនជាតិភាគតិច ជុំវិញជម្លោះដីធ្លីនៅក្នុងរដ្ឋ Blue Nile ភាគខាងត្បូង ប្រទេសស៊ូដង់។

ការបង្ហូរឈាម គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយកាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនបាននាំគ្នាដើរតាមដងផ្លូវនៃទីក្រុង Damazin របស់រដ្ឋ Blue Nile ដើម្បីតវ៉ា ដោយស្រែកពាក្យស្លោកថ្កោលទោសជម្លោះដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំនេះ។
លោក Abbas Moussa ប្រធានមន្ទីរពេទ្យ Wad al-Mahi បាននិយាយថា “មនុស្សសរុប១៥០ នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ផងដែរ ត្រូវបានសម្លាប់ចន្លោះថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍។ មនុស្សប្រហែល ៨៦នាក់ក៏រងរបួសផងដែរ ក្នុងអំពើហិង្សានេះ”។

ការប៉ះទង្គិចគ្នាក្នុងរដ្ឋ Blue Nile បានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីការឈ្លោះប្រកែកគ្នារឿងដីធ្លី រវាងសមាជិកនៃជនជាតិ Hausa និងក្រុមគូប្រជែង។ អ្នកស្រុករាយការណ៍ថា មនុស្សរាប់រយនាក់ បានរត់គេចពីការបាញ់រះ ហើយផ្ទះត្រូវបានភ្លើងឆេះ។
លោក Eddie Rowe ប្រធានផ្នែកជំនួយ របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ូដង់ បាននិយាយថា លោកមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។ មនុស្ស ១៧០នាក់ត្រូវបានសម្លាប់ និង ៣២៧នាក់រងរបួស ចាប់តាំងពីការចលាចលចុងក្រោយបានផ្ទុះឡើងនៅថ្ងៃទី១៣ខែតុលា។

គួរបញ្ជាក់ថា រដ្ឋ Blue Nile តែងតែរងគ្រោះដោយអំពើហិង្សាជនជាតិភាគតិច។
ការប៉ះទង្គិចកុលសម្ព័ន្ធដែលផ្ទុះឡើងក្នុងខែកក្កដា បានសម្លាប់មនុស្សចំនួន១៤៩ នាក់គិតត្រឹមដើមខែតុលា ហើយកាលពីសប្តាហ៍មុន ការប្រយុទ្ធគ្នាជាថ្មីបានសម្លាប់មនុស្ស ១៣ នាក់ផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ មនុស្សយ៉ាងហោច ២៥នាក់ ស្លាប់ក្នុងជម្លោះដីធ្លីនៅ ស៊ូដង់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


