ព័ត៌មានជាតិ
រដ្ឋបាលខេត្តរៀបចំលើផ្ទាំងរូបភាព និងដាក់ភ្លើងចម្រុះពណ៌ក្នុងក្រុងកំពង់ឆ្នាំង ស្វាគមន៍បុណ្យអុំទូកអកអំបុក និងសំពះព្រះខែ នាខែ ១១
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ បានដឹកនាំក្រុមការងារ ចុះពិនិត្យការដំឡើងផ្ទាំងរូបភាព និងការដាក់បំភ្លឺភ្លើងចម្រុះពណ៌តាមផ្លូវនានាក្នុងក្រុងកំពង់ឆ្នាំង ដើម្បីស្វាគមន៍ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅក្រុងកំពង់ឆ្នាំង នាខែ ១១ ខាង មុខនេះ។

លោក ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ កែ ច័ន្ទមុនី កាលពីរសៀលថ្ងៃទី ២៤ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការដាក់តាំងផ្ទាំងរូបភាព និងការរៀបតាំងភ្លើងចម្រុះពណ៌តាមដងផ្លូវ និងតាមសួនច្បារនានា ក្នុងក្រុងកំពង់ឆ្នាំង។ ដោយឡែក នៅតាមមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវចូលរួមតាំងភ្លើងចម្រុះពណ៌តាមមន្ទីរអង្គភាពនីមួយៗ។

ទាក់ទងនឹងផែនការបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក កាលពីថ្ងៃទី ១៩ តុលា នៅក្នុងសាលាខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ក្នុងដើមខែ ១១ ខេត្តកំពង់ឆ្នាំង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូកនៅមាត់ទន្លេផ្សារក្រោមរយៈពេល ២ ថ្ងៃ ហើយក៏រៀបចំពិធីអកអំបុក សំពះព្រះខែ ទៅតាមប្រពៃណីជាតិយើងផងដែរ។

ចំពោះការប្រណាំងទូក និងកាណូត លោកបានដាក់ផែនការដល់អាជ្ញាធរក្រុង-ស្រុកទាំង ៨ ត្រូវរៀបចំអញ្ជើញប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តប្រណាំងទូក និងកាណូត ឲ្យបានមួយពាន់ទូក។លោក នឹងត្រៀមចំណាយថវិកាចំនួន ១០០ លានរៀល សម្រាប់ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋមកចូលរួមប្រណាំងទូក និងកាណូត។ ចំណែកក្រុមការងារយុវជនតាមអង្គភាពនានា ត្រូវរៀបចំវង់ភ្លេងរាំលេងកម្សាន្តតាមស្រឡាង និងកាណូតធំៗ ដើម្បីកំដរពិធីបុណ្យអុំទូកនៅតាមដងទន្លេផ្សារក្រោមឲ្យបានកុះករអធិកអធម។ នៅក្នុងក្រុងកំពង់ឆ្នាំង ក៏ត្រូវរៀបចំសៃវៀនកីឡាប្រដាល់ និងរៀបចំក្បួនប្រណាំងកង់ និងរត់ប្រណាំងម៉ាឡាតុង ដែលកម្មវិធីនេះប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡា ជាអ្នករៀបចំ។ ហើយពេលយប់ ក៏រៀបចំពិធីដុតកាំជ្រួចអបអរសាទរផងដែរ។

ជាមួយគ្នានេះ នៅក្នុងក្រុងកំពង់ឆ្នាំង ចាប់ពីផ្លូវច្រមុះជ្រូកផ្សារលើដល់ផ្សារក្រោម រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងកំពង់ឆ្នាំង នឹងរៀបចំជាតំបន់ត្រជាក់ ស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត។ ជយោសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ















-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ