សេដ្ឋកិច្ច
ការរៀបចំឥណទានឡើងវិញនឹងត្រូវផ្ដល់ជូនរយៈពេល ៦ ខែ គិតចាប់ពីការណែនាំរបស់ធនាគារជាតិ
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ក្នុងដំណាក់កាលនេះ មិនទាន់មានទិន្នន័យអំពីការស្នើសុំរៀបចំឥណទាននៅឡើយទេ ខណៈដែលអតិថិជនត្រូវបង់សងក្នុងមួយខែម្តង ហើយសមាគម នឹងប្រមូលទិន្នន័យពីសមាជិកនៅពេលក្រោយ។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះឲ្យដឹងថា ជាគោលការណ៍ប្រសិនបើអតិថិជនរងផលប៉ះពាល់តិចតួចដោយសារទឹកជំនន់ សមាគមសូមលើកទឹកចិត្តដល់គាត់សូមកុំស្នើរសុំធ្វើការរៀបចំឥណទានឡើងវិញ ឬទុកលទ្ធភាពដល់អតិថិជនដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ។
លោក កាំង តុងងីបញ្ជាក់ថា ប្រសិនបើអតិថិជនពិតជារងគ្រោះដោយសារទឹកជំនន់ គាត់អាចជូនដំណឹងទៅកាន់មន្ត្រីឥណទាន ឬគ្រឹះស្ថាន នោះខាងគ្រឹះស្ថាននឹងធ្វើការសិក្សាពិនិត្យ និងដាក់ជូននូវការរៀបចំឥណទានឡើងវិញ។

ប្រសិនអតិថិជនយល់ព្រមគាត់ត្រូវផ្តិតមេដៃ ឬចុះហត្ថលេខាយល់ព្រមស្នើសុំ ហើយខាងគ្រឹះស្ថាននឹងចេញតារាងបង់ប្រាក់ថ្មីជូន។
បើតាមលោក កាំង តុងងី ការអនុគ្រោះរៀបចំឥណទានឡើងវិញ នឹងត្រូវរៀបចំជូនរហូតដល់រយៈពេល៦ខែ ចាប់ពីថ្ងៃចេញលិខិតណែនាំរបស់ធនាគារជាតិនៃកម្ពុជា៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


