Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិចិនម្នាក់ ក្រោយដកកាំភ្លើងបាញ់៦គ្រាប់នៅមុខហាងសាច់អាំង

បានផុស

នៅ

បុរសជនជាតិចិនម្នាក់បានដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើ៦គ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកម្លាំងអាវុធហត្ថឃាត់ខ្លួនបានភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២ ត្រង់ចំណុចមុខហាងពិភពសាច់អាំង១៦៨ នៅតាមបណ្ដោយផ្លូវលេខ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ដើរតាមបណ្ដោយផ្លូវលេខ៤៥៦ ក្នុងទិសដៅ ពីលិចទៅកេីត ខណៈមកដល់ចំណុចកើតហេតុមិនដឹងកើតទុក្ខមិនសុខចិត្តរឿងអីក៏បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន៦គ្រាប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ភ្លាមៗនោះកម្លាំងអាវុធហត្ថខណ្ឌចំការមនបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនដៃដល់តែម្ដង ។

បច្ចុប្បន្នជនដៃដល់ត្រូវបានកម្លាំងអាវុធហត្ថ យកទៅសួរនាំដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម