ព័ត៌មានជាតិ
ប្រទះឃើញសពបុរសម្នាក់មានសភាពហើមស្អុយនៅក្នុងដីឡូត៍មួយកន្លែងក្នុងខណ្ឌសែនសុខ
ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងព្រៃស្មៅក្នុងដីឡូត៍មួយកន្លែងមានសភាពហើមស្អុយរលួយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ល្ងាច ថ្ងៃទី០៣ ខែមករាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ បុរី១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះនៅមិនស្គាល់អត្តសញ្ញាណទេ ដោយសពជនរងគ្រោះ ភេទប្រុស មានអាយុប្រមាណជា២០ទៅ៣០ ឆ្នាំពាក់អាវយឺតពណ៌ខៀវដៃខ្លី។
តាមការរៀបរាប់ពីស្ត្រីម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលព្រទះឃើញសពបុរសខាងលើ រូបគាត់បានដើរហាត់ប្រាណនៅក្បែរពីទីតាំងកើតហេតុខាងលើ ខណៈនោះក៏មានក្មេងៗ ដែលកំពុងរត់លេងបង្ហោះខ្លែង រត់មកប្រាប់ថា ឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងព្រៃស្មៅ មានសភាពហើមស្អុយរលួយ។ បន្ទាប់មករូបគាត់បាននាំគ្នា ចូលទៅមើលក៏ឃើញសាកសពបុរសម្នាក់ដេកស្លាប់មានសភាពហើមស្អុយរលួយដូចក្មេងៗបានប្រាប់ រួចក៏នាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

បន្ទាប់ពីទទួលបានដណឹង សមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ពិនិត្យនិងធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកោសលវិច័យ ដើម្បីឲ្យដឹងថាករណីអ្វីឲ្យពិតប្រាកដ និងធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន