Connect with us

ចរាចរណ៍

អ្នកនាង ម៉ូលីកា បើករថយន្ដBMWអត់ស្លាកលេខបំពានភ្លើងស្តុប បុករថយន្ដមួយគ្រឿងទៀតខូច​ខាតយ៉ាងធ្ងន់ធ្ងរ (មានវីដេអូ)

បានផុស

នៅ

អ្នកនាង ម៉ូលីកា ដែលជាមេតុងទីន និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គមបើករថយន្តស៊េរីទំនើបម៉ាក​BMW​ បំពានភ្លើងស្តុប​ ជ្រុលទៅបុករថយន្តហាយឡែនឌ័របណ្តាលឱ្យខូចខាតរថយន្ដខ្លួនឯងមួយកំណាត់មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៨២ (ចំណុចភ្លើងស្តុបទេពផន) ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AJ-1503​ បើកបរដោយបុរសម្នាក់​ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិស​ដៅពីលិចទៅកើត ហើយពេលបើកមកដល់ចំណុចកើតហេតុ (ភ្លើងស្តុបទេពផន) បានបត់ឆ្វេងឆ្លងភ្លើងស្តុប​ពណ៌ខៀវ​បម្រុងជិះកាត់តាមបណ្តោយផ្លូវម៉ៅសេទុង ប៉ុន្តែពេលបត់បានពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកBMW ពណ៌ស មិនមានស្លាកលេខ​ បើកបរដោយនារីម្នាក់ដែលគេស្គាល់ថា​ ជាមេតុងទីន និង​ជាអ្នកលក់តាមអនឡាញដ៏ល្បី​ឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គម គឺអ្នកនាង ម៉ូ លីកា​ បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន​ទាំងបំពានភ្លើងស្តុបពណ៌ក្រហមបានជ្រុលទៅបុករថយន្តហាយឡេនឌ័រ ចំកង់ខាងក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរថយន្តBMWខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌នេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

ភ្លាមៗនោះដែរនារីជាអ្នកបើកបររថយន្តម៉ាកBMW ដែលគេស្គាល់ថាអ្នកនាង ម៉ូលីកា បានឡើងជិះកង់ពីឥណ្ឌាចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទី​តាំងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង​និងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម