Connect with us

ជីវិតកម្សាន្ដ

Sandara Park សង្ស័យវះកាត់ដើមទ្រូង ក្រោយនាងបង្ហោះរូបមួយសន្លឹក

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា តារាកូរ៉េខាងត្បូង Sandara Park​ បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម Instagram ផ្ទាល់ខ្លួន​ ដោយដាក់ខេបសិនថា “អរគុណអ្នកទាំងអស់គ្នា​ ដែលជូនពរឲ្យ​ខ្ញុំ​រីករាយ​ថ្ងៃ​កំណើត អ្នកពិតជាគួរឲ្យ​ស្រលាញ់ណាស់” ខណៈ​នៅក្នុងរូបថត នាងស្លៀក​ឈុតប៊ីគីនី​និង​បង្ហាញ​រាង​ស្លីម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបដែល Sandara Park បានបង្ហោះ

យ៉ាងណាមិញ​ ការ​បង្ហោះ​រូបថត​ឈុត​ប៊ីគីនី​របស់ Sandara Park បាន​ចាប់ផ្ដើម​ក្លាយ​ជា​និន្នាការ​ពិភាក្សា​លើ​បណ្ដាញ​អ៊ីនធឺណិត បន្ទាប់ពី​មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ងឿងឆ្ងល់​ថា តើតារារូបនេះ​បានវះកាត់ពង្រីកដើមទ្រូង​ឬអត់? អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ដែល​បង្កើត​ការ​បង្ហោះ​នោះ​បាន​សរសេរ​ថា “Sandara Park វះកាត់​ដើមទ្រូង? ឬ​នាងប្រើ​អាវ​ទ្រនាប់​មាន​ប៉ុង​បន្ថែម។​ ខណៈ​អ្នក​ផ្សេងទៀត​បានពន្យល់យ៉ាងលម្អិតអំពីរឿងនេះថា “តើសុដន់របស់ Sandara Park ធំ​មែន​ទេ? ឬ​នេះ​ជា​ការ​វះកាត់? “

ទន្ទឹមនោះដែរ មហាជនផ្សេងទៀត ក៏បានចូល​រួម​ពិភាក្សា​និង​បញ្ចេញ​មតិ​នោះខុសៗគ្នាបន្ថែមទៀតងថា “គ្មានវិធីណាដែលនាងនឹងមានទំហំប៉ុននោះ ជាមួយនឹងទម្ងន់របស់នាងទេ” ហើយពួកគេបានបង្ហោះរូបភាពខ្លួនឯង ក្នុងឈុតប៊ីគីនី។ “នាងពិតជាមើលទៅខុសប្លែកពីរូបថតកាលពីមុនរបស់នាង” “ខ្ញុំគិតថានាងបានវះកាត់ហើយ។

ត្បិតថាខាងលើនេះគ្រាន់តែជាមតិរបស់អ្នកនិយមលេងអ៊ីនធឺណេត ជជែកគ្នាពេញបណ្ដាញសង្គមក្ដី ប៉ុន្តែយ៉ាងណាមិនទាន់មានការបកស្រាយពីសាម៉ីខ្លួននូវឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jungkook សមាជិកក្រុម BTS នឹងសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម