Connect with us

ព័ត៌មានអន្ដរជាតិ

ហេសបូឡា ដាក់លក្ខខណ្ឌ ៥ចំណុចទៅ អ៊ីស្រាអែល ដើម្បី បញ្ចប់សង្គ្រាម

បានផុស

នៅ

បើទោះបីជាថ្នាក់ដឹកនាំក្រុមហេសបូឡា បានច្រានចោលការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ក៏ពិតមែន ប៉ុន្តែមេចលនាសកម្មប្រយុទ្ធ មានមូលដ្ឋាននៅប្រទេសលីបង់មួយនេះ ក៏បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៥ចំណុចផងដែរ ទៅភាគីអ៊ីស្រាអែល បើពួកគេចង់បញ្ចប់សង្គ្រាមមែន។

(រូប៖ Reuters)

តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦, លក្ខខណ្ឌ ៥ចំណុច ដែលដាក់ចេញដោយមេក្រុមហេសបូឡា លោក Naim Qassem មានដូចជា៖

  1. បញ្ឈប់ការឈ្លានពានទាំងលើដីគោក សមុទ្រ និងអាកាស
  2. ដកទ័ពអ៊ីស្រាអែល ចេញពីដែនដីដែលកំពុងកាន់កាប់
  3. ដោះលែងអ្នកជាប់ឃុំឃាំង
  4. អនុញ្ញាតឲ្យពលរដ្ឋវិលទៅកាន់ភូមិឋាន និងទីក្រុងរបស់ពួកគេវិញ
  5. កសាងប្រទេសលីបង់ ឡើងវិញ

ជុំវិញរឿងនេះ បើតាមអ្នកជំនាញអន្តរជាតិ យល់ឃើញថា អ៊ីស្រាអែល អាចនឹងចរចាបានតែលើចំណុច ទី៥ ប៉ុណ្ណោះ ប៉ុន្តែលុះត្រាតែតំបន់នោះ ត្រូវបានបោសសម្អាតអាវុធរបស់ហេសបូឡា ចេញអស់ដែរ ខណៈលក្ខខណ្ឌដទៃទៀត ត្រូវបានអ៊ីស្រាអែលចាត់ទុកថា ស្មើនឹង «ការចុះចាញ់»។

(រូប៖ Reuters)

យ៉ាងណា លោកស្រី Randa Slim អ្នកវិភាគនៅ Middle East Institute ដែលជាអ្នកជំនាញ តាមដានយ៉ាងដិតដល់លើបញ្ហាជម្លោះអ៊ីស្រាអែល-លីបង់ បានវិភាគថា លក្ខខណ្ឌទាំង ៥ នេះ គឺជា «យុទ្ធសាស្ត្របង្កើនតម្លៃចរចា» របស់ក្រុមហេសបូឡា។ លោកស្រីយល់ថា ចលនាលីបង់មួយនេះ ចង់បង្ហាញទៅកាន់អ្នកគាំទ្រខ្លួនថា ពួកគេមិនមែនជាអ្នកចាញ់សង្គ្រាមឡើយ ទើបដាក់លក្ខខណ្ឌខ្ពស់ៗបែបនេះ។

ចំណែកក្រុមអ្នកវិភាគនៃសារព័ត៌មាន Al Jazeera យល់ឃើញថា លក្ខខណ្ឌទី ៥ (ការកសាងឡើងវិញ) គឺជាចំណុចយុទ្ធសាស្ត្រ ដើម្បីទាក់ទាញចិត្តពលរដ្ឋលីបង់។

តាមការវិភាគ ហេសបូឡា ចង់រុញបន្ទុកនៃការបំផ្លិចបំផ្លាញ ទៅឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ដើម្បីកាត់បន្ថយសម្ពាធពីផ្ទៃក្នុងប្រទេសលីបង់ ដែលកំពុងខឹងសម្បានឹងសង្គ្រាម៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម