ព័ត៌មានជាតិ
តើ«សញ្ញាបត្របណ្ឌិត»មានប៉ុន្មានប្រភេទ ហើយមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច?
វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់ពាក្យ «បណ្ឌិត» គឺមានន័យថា ជនមានប្រាជ្ញា ឬ អ្នកប្រាជ្ញ ដែលជាអ្នកមានចំណេះដឹងជ្រៅជ្រះ ខ្ពង់ខ្ពស់ និងមានសមត្ថភាពពិតប្រាកដ។ អនុក្រឹត្យ ស្ដីពីការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត បានឲ្យដឹងថា នៅប្រទេសកម្ពុជា សញ្ញាបត្របណ្ឌិតបែងចែកជាបីប្រភេទ គឺ សញ្ញាបត្របណ្ឌិតស្រាវជ្រាវ សញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ និងសញ្ញាបត្របណ្ឌិតកិត្តិយស។ តើសញ្ញាបត្រទាំង៣ប្រភេទនេះ មានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច?

១/ សញ្ញាបត្របណ្ឌិតស្រាវជ្រាវ
សញ្ញាបត្របណ្ឌិតស្រាវជ្រាវ គឺជាប្រភេទសញ្ញាបត្រឧត្តមសិក្សាកម្រិតខ្ពស់បំផុត សម្រាប់ការប្រគល់ជូនបុគ្គលណាម្នាក់ ដោយផ្អែកលើការទទួលស្គាល់ស្នាដៃថ្មីទាំងខាងវិធីសាស្ត្រ ស្រាវជ្រាវ និងទាំងខាងលទ្ធផលនៃការស្រាវជ្រាវ ហើយអាចបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ ព្រមទាំងមានការរួមចំណែកក្នុងការសិក្សាស្រាវជ្រាវសម្រាប់ការបង្កើតចំណេះដឹង និងការអនុវត្តថ្មីៗ។

២/ សញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ
សញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ គឺជាប្រភេទសញ្ញាបត្រឧត្តមសិក្សាកម្រិតខ្ពស់បំផុត សម្រាប់ការប្រគល់ជូនទៅបុគ្គលណាម្នាក់ ដែលបានសិក្សាមុខជំនាញ ដូចជា វេជ្ជសាស្រ្ត ទន្តសាស្ត្រ ឱសថសាស្ត្រ វិស្វកម្ម អប់រំ ធុរកិច្ច និងវិចិត្រសិល្បៈ។ បុគ្គលទទួលសញ្ញាបត្រប្រភេទនេះ ត្រូវបំពេញកិច្ចការជាក់ស្តែងជាចម្បង និងត្រូវចងក្រងចំណេះដឹងដែលបានពីការសិក្សា និង បទពិសោធការងារទៅតាមវិធីសាស្ត្រ។ បុគ្គលទទួលសញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ គឺដើម្បីការបង្កើនសមត្ថភាព វិជ្ជាជីវៈផ្ទាល់ខ្លួនឲ្យកាន់តែប្រសើរឡើង។

៣/ សញ្ញាបត្របណ្ឌិតកិត្តិយស
សញ្ញាបត្របណ្ឌិតកិត្តិយស គឺជាសញ្ញាបត្របណ្ឌិតដែលគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ប្រគល់ជូនបុគ្គលណាម្នាក់ ដើម្បីទទួលស្គាល់ស្នាដៃឆ្នើមកម្រិតខ្ពស់ ហើយមានអត្ថប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន តាមរយៈសមិទ្ធផលការងារ ការសរសេរសៀវភៅ ឬការផ្សព្វផ្សាយការស្រាវជ្រាវ ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥៩ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣៧ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


