Connect with us

ព័ត៌មានជាតិ

គុណសម្បត្តិ ៥ ដែលនាំឲ្យលោក ខៀវ កាញារីទ្ធ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីសកលវិទ្យាល័យនៅប្រទេសថៃ

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ នៅខេត្តផាធុមថានី ប្រទេសថៃ។ សញ្ញាបត្រនេះ ត្រូវបានផ្តល់ជូនលោករដ្ឋមន្ត្រី ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP)។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជា​ថ្មីថា ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនលោក ខៀវ កាញារីទ្ធ​ នាពេលនេះ គឺដោយសារតែសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន បានពិនិត្យឃើញគុណសម្បត្តិធំៗចំនួន ៥ របស់លោករដ្ឋមន្ត្រី នៅក្នុងការខិតខំដឹកនាំវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ឲ្យមានការរីកចំរើន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើវិស័យសារព័ត៌មាន។

បើតាមលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន គុណសម្បត្តិទាំង ៥នោះ រួមមាន៖ ទី១. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាឥស្សរជនមួយរូប តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការសម្របសម្រួល ដោះស្រាយបញ្ហានយោបាយនានា ជាពិសេសពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន។

ទី២. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគ្រប់គ្រងមន្ត្រីរបស់ខ្លួន ក៏ដូចជាប្រព័ន្ធសារព័ត៌​មាន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធិភាព នៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន និងការធ្វើឲ្យមានការរីកចំរើន ទៅលើវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា ព្រមទាំងលះបង់ខ្ពស់ ដោយទទួលខុសត្រូវ ចំពោះ​តួនាទីភារកិច្ចរបស់ខ្លួន នៅក្នុងការដឹកនាំវិស័យព័ត៌មាន ចំពោះមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា​ ផងដែរ។

ទី៣. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានគុណសម្បត្តិ ក្នុងការចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយលះបង់ទាំងពេលវេលា និងធនធាន ដែលមិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការចូលរួមគ្រប់សកម្មភាព របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់។

ទី៤. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានគុណសម្បត្តិ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា និងការកសាងស្ថាបនារាល់សមិទ្ធិផលទាំងឡាយ នៅក្នុងសង្គម។ ត្រង់ចំណុចនេះ កន្លងមកលោក ខៀវ កាញារីទ្ធ ធ្លាប់បានរៀបចំកម្មវិធីសាសនាមួយចំនួន រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដូចជាអង្គកថិនទាន ជាដើម។

ទី៥. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន វាយតម្លៃថា ជាធនធានមនុស្សដ៏កម្រ នៅក្នុងចំណោមធនធានមនុស្ស ដែលមានសមត្ថភាពជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានទេពកោសល្យ សិល្បៈ នៅក្នុងការផ្សព្វផ្សាយ ក៏ដូចជាផ្នែកសារព័ត៌មាន និងមានលក្ខណៈសម្បត្តិពិសេស នៅក្នុងការរាប់អានមន្ត្រី ក៏ដូចជាអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ដូចជាសាច់ញាត្តិរបស់ខ្លួន ផងដែរ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានលើកឡើងថា ក្នុងនាមជាមន្ត្រីក្រសួងព័ត៌មាន ដែលស្ថិតក្រោមការដឹកនាំរបស់លោក ខៀវ កាញារីទ្ធ គឺពិតជាសេចក្ដី សោមន្សរីករាយ និងចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះលោករដ្ឋមន្ត្រី ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដ៏មានសារៈសំខាន់នេះ។

តាមរយៈការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការបង្ហាញអំពីកិត្តិយស ក៏ដូចជាការលើកមុខមាត់ មកដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលមានកុលបុត្រដ៏ឆ្នើមមួយរូប ផ្នែកវិស័យសារព័ត៌មាន ដែលត្រូវបានបណ្ដាប្រទេសនានា ជាពិសេសព្រះរាជាណាចក្រថៃ ក្នុងការទទួលស្គាល់នូវអ្វីដែលជាគុណសម្បត្តិ អ្វីដែលជាស្នាដៃ អ្វីដែលជាកិច្ចខិតខំប្រឹងប្រែង របស់លោក ខៀវ កាញារីទ្ធ នៅក្នុងការបូជាទាំងកម្លាំងកាយ កម្លាំងចិត្ត ទៅលើវិស័យសារព័ត៌មាននាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន។

នេះជាការបង្ហាញការតបស្នង សងគុណ នូវកិច្ចខិតខំប្រឹងប្រែង របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ​ក្នុងការដឹកនាំវិស័យសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចំរើន ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការនានា លើវិស័យសារព័ត៌មាន រវាងបណ្ដាប្រទេសជិតខាង ជាពិសេសព្រះរាជាណាចក្រថៃ តែម្ដង។

លោក មាស សុភ័ណ្ឌ បាន​លើកឡើងបន្តថា ការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស របស់លោក ខៀវ កាញារីទ្ធ នាពេលនេះ ពុំមានតែជាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោករដ្ឋមន្ត្រី តែប៉ុណ្ណោះទេ តែក៏បង្ហាញ អំពីកិត្តិយស កិត្យានុភាពរបស់កុលបុត្ររបស់កម្ពុជា ដែលមានលទ្ធភាព នៅក្នុងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស តាមរយៈការពិនិត្យវាយតម្លៃ ដោយម៉ត់ចត់ពីសកលវិទ្យាល័យបរ​ទេ​ស នៅក្នុងការទទួលស្គាល់នូវអ្វី ដែលជាស្នាដៃ ជាការខិតខំប្រឹងប្រែងរបស់លោករដ្ឋមន្ត្រី នាពេលកន្លងមក។

នេះជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដោយមិនត្រឹមតែជាកិត្តិ​យស ក៏ដូចជាគុណតម្លៃ សម្រាប់តែលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងមន្ត្រីក្រសួងព័ត៌មានប៉ុណ្ណោះទេ តែជាតម្លៃរួម សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ផងដែរ៕

អត្ថ​បទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៥៦ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៥៩ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម