ព័ត៌មានជាតិ
ជិតមួយសប្តាហ៍ យានយន្តជិត ៥ពាន់គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេលថ្ងៃទី០៦ ដើមខែមករា នេះ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មានយានយន្តល្មើសជិត៥ពាន់គ្រឿង (៤៨៦៥) ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួនជាង ៣ពាន់គ្រឿង(៣៦១៧) និងរថយន្តគ្រប់ប្រភេទចំនួន ១២៤៨ គ្រឿង។
មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន បានឱ្យដឹងទៀតថារយៈពេល០៦ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៩ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៣៥ នាក់ របួសចំនួន៧៦ នាក់ របួសធ្ងន់ចំនួន៥៥ នាក់។

ដោយឡែកនៅថ្ងៃទី០៦ ខែមករានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៧ លើក ក្នុងនោះស្លាប់ចំនួន០៧ នាក់ របួសចំនួន១៤ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៨នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៦។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នៅថ្ងៃទី០៦ ខែមករា នេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន១៣៩៥ គ្រឿង ក្នុងនោះមានម៉ូតូចំនួន១០៦៨ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៣២៧ គ្រឿង៕

អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ