កីឡា
ពលករចំណាកស្រុកបានស្លាប់ក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីធ្លាក់ពីលើកីឡដ្ឋាន Lusail
លោក John Njau Kibue ជនជាតិកេនយ៉ា អាយុ ២៤ ឆ្នាំ ទើបតែត្រូវបានបញ្ជាក់ថា បានស្លាប់ ខណៈកំពុងបំពេញការងារជាសន្តិសុខនៅឯការប្រកួតបាល់ទាត់ពិភពលោក នាប្រទេសកាតា។ Kibue បានធ្លាក់ពីជាន់ទី ៨ នៃកីឡដ្ឋាន Lusail នៅព្រឹកព្រលឹមថ្ងៃសៅរ៍ បន្ទាប់ពីជ័យជម្នះក្នុងវគ្គ ៨ ក្រុមចុងក្រោយ រវាង អាហ្សង់ទីន ជាមួយ ហូឡង់។

គណៈកម្មាធិការកំពូលសម្រាប់ការដឹកជញ្ជូន ដែលជាស្ថាប័នរៀបចំការប្រកួតបាល់ទាត់ពិភពលោក បាននិយាយថា Kibue បានស្លាប់បន្ទាប់ពីប្រើរយៈពេល ៣ ថ្ងៃ នៅក្នុងការព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយថាការសាកសួរអំពីមូលហេតុជុំវិញការធ្លាក់របស់គេនឹងត្រូវបានអនុវត្ត”ជាបញ្ហាបន្ទាន់”។
SC បាននិយាយថា “កាលពីថ្ងៃសៅរ៍ ទី ១០ ខែធ្នូ John Njau Kibue ដែលជាសន្តិសុខនៅកីឡដ្ឋាន Lusail បានទទួលរងនូវការធ្លាក់យ៉ាងធ្ងន់ធ្ងរ ខណៈកំពុងបំពេញកាតព្វកិច្ច”។ “យើងមានការសោកស្ដាយក្នុងការប្រកាសថា ទោះបីជាមានការខិតខំប្រឹងប្រែងពីក្រុមគ្រូពេទ្យក៏ដោយ ក៏លោកបានទទួលមរណភាពយ៉ាងក្រៀមក្រំនៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃអង្គារ ទី ១៣ ខែធ្នូ បន្ទាប់ពីស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល ៣ ថ្ងៃ។ សាច់ញាតិរបស់គាត់បានទទួលដំណឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ ទៀបភ្លឺ ក្រោយការប្រកួតកាលពីយប់ថ្ងៃសុក្រ ។ សាក្សីម្នាក់បានប្រាប់ Guardian ថា Kibue បានធ្លាក់ពីលើទីលានខាងក្រៅខ្ពស់បំផុតនៅជិតច្រកទ្វារទី ៣០ នៃកីឡដ្ឋាន។
គ្រួសាររបស់ Kibue កំពុងស្នើសុំឲ្យកាន់តែច្បាស់អំពីមូលហេតុជុំវិញការធ្លាក់នេះ។ Anne Wanjiru ប្អូនស្រីរបស់ Kibue បានប្រាប់កាសែត Standard ក្នុងទីក្រុង Nairobi ថា “យើងបានទទួលព័ត៌មាន [កាលពីថ្ងៃអង្គារ] ពេលព្រឹកថា គាត់បានស្លាប់”។ «យើងខូចចិត្តខ្លាំងណាស់»។
Wanjiru បានអំពាវនាវរកជំនួយពីរដ្ឋាភិបាលកេនយ៉ា និងប្រធាន FIFA លោក Gianni Infantino។ នាងបាននិយាយថា “យើងចង់បានចម្លើយអំពីមូលហេតុ នៃការស្លាប់របស់គាត់”។ “ពួកគេអះអាងថា គាត់ស្រវឹង។ យើងឮថាគាត់ធ្វើការច្រើនម៉ោង។ ភាពច្បាស់លាស់ នៃការធ្លាក់របស់គាត់គឺមិនច្បាស់ទេ។ យើងមិនដឹងថា ត្រូវចាប់ផ្ដើមពីណាទេ។ វាឈឺចាប់ណាស់ – ពួកគេគួរតែជួយយើង”។
Kibue ជាពលករចំណាកស្រុកទី ២ ដែលត្រូវបានគេបញ្ជាក់ថា បានស្លាប់ពេលធ្វើការនៅអំឡុង World Cup។ កាលពីសប្ដាហ៍មុន ពលករសញ្ជាតិហ្វីលីពីនម្នាក់បានស្លាប់នៅឯ Sealine Resort ដែលជាកន្លែងហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត។ យោងតាមសេចក្ដីរាយការណ៍ គាត់បានរងរបួសក្បាល បន្ទាប់ពីធ្លាក់ពីលើផ្លូវលំក្នុងស្ថានភាពសើម៕
ប្រភព ៖ theguardian.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង