ព័ត៌មានជាតិ
អាជ្ញាធរ ត្រូវបន្តខិតខំបេ្តជ្ញាចិត្តបម្រើ ឲ្យបានល្អប្រសើរក្រោមដំបូលសន្តិភាព និងអភិវឌ្ឍ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវខិតខំបេ្តជ្ញាចិត្តបម្រើីពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព និងអភិវឌ្ឍន៍។

លោករដ្ឋមន្ត្រី វង សូត ថ្លែងបែបនេះ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ខណៈអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលេីកទិសដៅអនុវត្តបន្តឆ្នាំ២០២១ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុក ដើម្បីបន្តអនុវត្ត ជាពិសេសអាជ្ញាធរឃុំសង្កាត់ ភូមិក្នុងខេត្តត្បូងឃ្មុំ ឲ្យបន្តខិតខំប្រឹងប្រែងបម្រើសេវាការផ្តល់សាច់ប្រាក់ ដល់គ្រួសារក្រីក្រ ដែលមានវជីវភាពខ្វះខាត និងជួបការលំបាក អំឡុងពេលកូវីដ ឲ្យមានតម្លាភាព និងមានប្រសិទ្ធិភាព ដោយមិនប្រកាន់និន្ទាកាលបក្សណាមួយឡេីយ ។


លោករដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយតាមឃុំភូមិ ទទួលខុសត្រូវឲ្យខ្ពស់ ក្នុងការចុះពិនិត្យលេីប័ណ្ណសមធម៌របស់គ្រួសារ ដែលទទួលបានផល ដោយត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិតឬមិនពិត និងត្រួតពិនិត្យលេីប័ណ្ណសមធម៌ តាមលក្ខខណ្ឌ ដែលត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជិតបីលាននាក់ ដែលត្រូវទទួលបានប្រាក់ឧបត្តម្ភនេះ សរុបទូទាំងប្រទេស។

លោកវង សូត បានជម្រុញដល់មន្ត្រីទាំងអស់ ត្រូវបន្តការងារមួយនេះឲ្យខ្ជាប់ខ្ជួន តាមទិសដៅ និងយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចពាក្យស្លោក មួយពោលថា យេីងមិនទុកនរណាម្នាក់ជួបការលំបាកដោយមិនបានដោះស្រាយ។ លោក រដ្ឋមន្ត្រី ស្នេីសុំ ដល់អាជ្ញាធរ ត្រូវខិតខំបេ្តជ្ញាចិត្ត បម្រើីពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព អភិវឌ្ឍន៍ និងចេះចុះជួបគ្រួសារដែលទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះអនុវត្តអប់រំផ្សព្វផ្សាយ និងណែនាំ ដល់គ្រួសារ ដែលក្រីក្រជួបលំបាកពិតប្រាកដ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្តម្ភរួច និងកំពុងទទួល ត្រូវជំរុញអប់ឲ្យគ្រួសារទាំងនោះ ត្រូវចេះយកទៅទ្រទ្រង់ជីវភាពគ្រួសារបង្កេីនមុខរបរ ការងារ ឲ្យកាន់តែល្អប្រសេីរឡេីង៕
អត្ថបទ៖ វិមាន
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


