សេចក្ដីជូនដំណឹង
ស.ស.យ.ក ផ្ដល់អាហារូបករណ៍ ២០០ កន្លែងសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្ស និស្សិត យុវជន ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រចំនួន ២០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ។

សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ មានមុខជំនាញដូចជា៖
- គណនេយ្យ
- ធនាគារ និងហិរញ្ញវត្ថុ
- ទីផ្សារ
- គ្រប់គ្រង
- សេដ្ឋកិច្ច
- ទេសចរណ៍
- អក្សរសាស្ត្រអង់គ្លេស
- ភាសាអង់គ្លេសសម្រាប់ការបង្រៀន
- វិទ្យាសាស្ត្រកុំព្យូទ័រ
- បច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម
- នីតិសាស្ត្រ
- វិទ្យាសាស្ត្រនយោបាយ
- រដ្ឋបាលសាធារណៈ
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មុខជំនាញដូចជា៖
- វិទ្យាសាស្ត្រអប់រំ
- រដ្ឋបាល សាធារណៈ
- នីតិឯកជន
- គ្រប់គ្រង
- ការបង្រៀនភាសាអង់គ្លេស
១. លក្ខខណ្ឌនៃការជ្រើសរើស
- បេក្ខជនដែលមានជីវភាពខ្វះខាត
- បេក្ខជនត្រូវមានសញ្ញាប័ត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- បេក្ខជនត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
- បេក្ខជនត្រូវមានលិខិតបញ្ជាក់ធ្លាក់ឬជាប់មធ្យមសិក្សា ទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង
- បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជនៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
២. កាលបរិច្ឆេទនៃការទទួលពាក្យ
បេក្ខជនត្រូវស្នើសុំនិងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។
៣. លិខិតនៃការស្នើសុំអាហារូបករណ៍
- បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍
- ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី
- សញ្ញាប័ត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង
- ថតចម្លងអត្តសញ្ញាប័ណ្ណ ឬសេចក្ដីចម្លងសំបុត្រកំណើត/សំបុត្របញ្ជាក់ កំណើត
- រូបថតក្នុងពេលថ្មីៗទំហំ (៤x៦ ស.ម) ថតពីមុខ គ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស៕
ដោយ៖ ថារី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


