ព័ត៌មានជាតិ
ធ្លាក់កំណាត់ឈើលើផ្លូវត្រូវអ្នកជិះម៉ូតូ ហើយរថយន្តមកពីក្រោយបុកស្លាប់មួយរំពេច
រថយន្ដដឹកឈើមួយគ្រឿង បានធ្វេសប្រហែសធ្វើឱ្យធ្លាក់កំណាត់ឈើលើផ្លូវ ស្របពេលបុរសម្នាក់កំពុងជិះម៉ូតូ ក៏បានបុកដួល ហើយមានរថយន្តមកពីក្រោយបុកស្លាប់ភ្លាមៗរួចបើកគេចខ្លួនបាត់អស់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនាថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង៦ និង២០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) ដែលមានដឹកដុំឈើជាច្រើនដុំ បើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយបានធ្លាក់កំណាត់ឈើមួយដុំលើផ្លូវ ស្របពេលនោះដែរ ម៉ូតូជនរងគ្រោះម៉ាកឌ្រីសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ បើកមកកិនឈើនោះ បណ្តាលឱ្យដួលនៅកណ្តាលផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿងទៀតបើកមកពីក្រោយ កិនបន្ថែមទៅលើអ្នកបើកបរម៉ូតូ បណ្ដាលឱ្យស្លាប់តែម្តង ។

ជនរងគ្រោះមានឈ្មោះ ឆុន រីឆាត អាយុ១៥ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។ ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង បានបើកគេចខ្លួនបាត់ស្រមោលទាំងអស់ ដោយឡែកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


