Connect with us

ព័ត៌មានជាតិ

​នៅសល់សាកសព ២ នាក់ មិនស្គាល់អត្តសញ្ញាណ​សមត្ថកិច្ចកំពុងរង់ចាំលទ្ធផលធ្វើតេស្ដ DNA

បានផុស

នៅ

នៅសល់សាកសពជនរងគ្រោះចំនួន ២ នាក់ ក្នុងចំណោម​អ្នកស្លាប់បាត់បង់ជីវិត ២៦ នាក់ ក្នុង​ហេតុ​ការណ៍ឆេះកាស៊ីណូ Grand Diamond City និង កាស៊ីណូ Poipet Resort មិនទាន់ស្គាល់​អត្ត​សញ្ញាណនៅឡើយ​ហើយរងចាំលទ្ធផលធ្វើតេស្ដ DNA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះថា សាកសពជនរងគ្រោះចំនួន ៥​ នាក់ ដែលមិនស្គាល់អត្តសញ្ញាណសមត្ថកិច្ចបានធ្វើអត្តសណ្ណារួចហើយនៅសល់តែ ២ នាក់ទៀតប៉ុណ្ណោះរង់ចាំលទ្ធផលធ្វើតេស្ដ DNA។

លោក សិទ្ធិ ឡោះថ្លែងថា៖ «នៅសល់ ២ នាក់ទៀតយើងរង់ចាំ DNA ព្រោះសពឆេះសុសអស់​នៅ​សល់តែឆ្អឹង យើងកំពុងធ្វើកោសល្យវិច្ច័យដើម្បីបង្ហាញអត្តសញ្ញាណជនជាតិ និងប្រភេទឈាម និង​អ្វីដែលយើង​រកឃើញពីផូស៊ីលទៅតាមបច្ចេកទេសវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ»។

សូមរំឭកថា សោកនាដកម្មអគ្គិភ័យឆាបឆេះអគារកាស៊ីណូ Grand Diamond City និង កាស៊ីណ Poipet Resort បានកើតឡើងកាលពីវេលាម៉ោង ១១៖៤៥នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ក្រោយពីបិទបញ្ចប់ប្រតិបត្តិការរុករក សាកសពអ្នកស្លាប់ និងអ្នកជាប់គាំងក្នុង​ហេតុការណ៍​អគ្គិភ័យឆេះកាស៊ីណូ មានមនុស្សស្លាប់២៦នាក់ របួសធ្ងន់ស្រាល៥៧នាក់ អាគារ ៣ ខ្នងឆេះខូចខាតទាំងស្រុង។ សមត្ថកិច្ចអះអាងថា អ្នកស្លាប់បាត់បង់ជីវិតទាំង ២៦ នាក់ គ្មានជនជាតិខ្មែរនោះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៨ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម