Connect with us

ព័ត៌មានជាតិ

សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ៖ មុននឹងចោទថា “៧មករា គឺជាវត្តមានកងទ័ពវៀតណាម” ត្រូវសិក្សាពិចារណាឫសគល់

បានផុស

នៅ

ខ្ញុំមិនបដិសេធនូវពាក្យលេចឮដែលចោទប្រកាន់ថា “៧មករា គឺជាវត្តមានកងទ័ពវៀតណាម” តែខ្ញុំចង់ឱ្យយុវជន ពិចារណា​ឱ្យដល់ឫសគល់ នៃវត្តមានកងទ័ពវៀតណាម​ ដែលមករំដោះប្រជាជាតិកម្ពុជា អំំឡុងពេលនោះ។ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លើកឡើងបែបនេះ ក្នុងវេទិកាជជែកពិភាក្សាពិសេស ដែលរៀបចំឡើងដោយសារព័ត៌មានកម្ពុជាថ្មី នៅ The Factory Phnom Penh នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងពាក្យចោទប្រកាន់ខាងលើ សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ណែនាំយុវជនឱ្យ រកឬសគល់ និងធ្វើការ ពិចារណាពីបញ្ហាសង្គ្រាមនាពេលនោះ ថា “តើគេត្រូវការយើង ឬយើងត្រូវការគេ?”
បើតាមប្រសាសន៍ លោកសាស្ត្រាចារ្យ “អំឡុងសម័យសង្គ្រាមគ្រានោះ គឺយើងត្រូវការគេ ដើម្បីរស់រានមានជីវិត ពីរបបខ្មៅងងឹត ដូចនេះហើយ ត្រូវពិចារណាចំណុចនេះ”។

មួយវិញទៀត លោកសាស្ត្រាចារ្យ ក៏បានក្រើនរំលឹកចំណុចមួយផ្សេងទៀតគួរពិចារណាយ៉ាងដូច្នេះថា “ ចន្លោះឆ្នាំ១៩៧៥-១៩៧៩ តើយើងបានអាវុធពីណា?” និងបានបន្ថែមទៀតថា កម្លាំងសេសសល់នៅពេលនោះ គឺសុទ្ធសឹងជាកម្លាំងបាក់ស្រុត និងនារីភេទទន់ខ្សោយ ឬអ្នកមានកូនតូចប៉ុណ្ណោះ មិនមានចលនាតស៊ូឯណា យកជ័យជំនះលើកងកម្លាំងខ្មែរក្រហមទេ។

ជាការដាស់តឿនដល់យុវជនជំនាន់ក្រោយ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ ឱ្យសិក្សាពីអត្ថន័យពិត នៃថ្ងៃ ៧មករា ឆ្នាំ១៩៧៩ មិនមែនត្រឹមតែជាស្មារតីចងចាំប៉ុណ្ណោះទេ ព្រោះថា អត្ថន័យពិតនៃថ្ងៃ ៧មករា គឺជាការរំដោះប្រជាជាតិកម្ពុជាឱ្យចាកផុតពីគំនាបនៃការរស់នៅ អំពើយង់ឃ្នង និងការធ្វើបាបគ្រប់រូបភាព។

ក្នុងកម្មវិធីនោះដែរ លោកបណ្ឌិត ដៀប សុផល ក្នុងនាមជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រមួយរូប បានលើកឡើងផងដែរ ចំពោះការយល់ឃើញរបស់អ្នកមួយចំនួន ដោយច្រឡំថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម គឺជាការដឹងគុណដល់កងកម្លាំង វៀតណាម។

លោកបណ្ឌិតអះអាងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមស្តូបមិត្តភាពកម្ពុជា គឺជាការបញ្ជាក់ពីការរួមគ្នា នៃកងកម្លាំងទាំងពីរ ជួយគ្នាទៅវិញទៅមក ក្នុងអំឡុងសម័យសង្គ្រាមប៉ុណ្ណោះ។ ហេតុនេះ លោកបណ្ឌិត ស្នើឱ្យឈប់យល់ថា ស្តូបមិត្តភាព គឺជាការដឹងគុណដល់កងកម្លាំង របស់វៀតណាមជាបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម