កីឡា
ពេលនេះ វៀតណាមជាក្រុម១គត់ដែលដៃគូណាមិនទាន់ស៊ុតចូលនៅ AFF Cup 2022
ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម បានឡើងវគ្គផ្តាច់ព្រ័ត្រជើងឯកលំដាប់ទី១អាស៊ាន AFF Championship ឆ្នាំ២០២២ បន្ទាប់ពីធ្វើបានល្អឥតខ្ចោះចាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អ្វីដែលគួរឲ្យកត់សំគាល់នោះគឺគ្មានដៃគូប្រកួតណាមួយស៊ុតទម្លាយសំណាញ់ទីរបស់វៀតណាមបានឡើយចាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានចំនួន៦ប្រកួត។ ក្នុងចំណោម៦ប្រកួតនេះ វៀតណាម ឈ្នះ៤ប្រកួត និងស្មើ២ប្រកួត ក្នុងនោះ ស៊ុតចូលដៃគូ១៤គ្រាប់ ហើយចំណេញជាក្រុមតែ១គត់ដែលមានមិនទាន់ត្រូវបានដៃគូស៊ុតចូល។

វគ្គសន្សំពិន្ទុក្នុងពូល ស៊ុតចូល១២គ្រាប់
- ឈ្នះ ឡាវ ៦-០
- ឈ្នះ ម៉ាឡេស៊ី ៣-០
- ឈ្នះ មីយ៉ាន់ម៉ា ៣-១
- ស្មើ សិង្ហបុរី ០-០
វគ្គពាក់កណ្តាលផ្តាច់ ស៊ុតបាន២គ្រាប់
- ស្មើ ឥណ្ឌូនេស៊ី ០-០ ជើងទី១នៅទឹកដីរបស់ឥណ្ឌូនេស៊ី
- ឈ្នះ ឥណ្ឌូនេស៊ី ២-០ ជើងទី២ នៅទឹកដីរបស់ខ្លួន
ឥឡូវនេះ វៀតណាម កំពុងរង់ចាំដៃគូប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង ម៉ាឡេស៊ី និង ថៃ ដែលជើងទី២វេលាម៉ោង៧:៣០នាទីយប់នេះ ថៃ ជាម្ចាស់ផ្ទះទទួល ម៉ាឡេស៊ី។ កាលពីជើងទី១ ថៃ បានចាញ់ ម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយលទ្ធផល ១-០ ដូច្នេះការប្រកួតយប់នេះ ថៃនឹងព្យាយាមសម្រុករកគ្រាប់បាល់ ខណៈ ម៉ាឡេស៊ី នឹងព្យាយាមការ ហើយវាយបកវិញ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


