ព័ត៌មានជាតិ
ឆ្លងចរន្ដអគ្គីសនីឆេះហាងលក់ស៊ុប ឃូលផាលេស ខូចខាតសម្ភារមួយចំនួនធំ
ហាងលក់ស៊ុបនិងសាច់អាំងយីហោ ឃូលផាលេស ត្រូវបានអគ្គីភ័យឆាបឆេះ អស់សម្ភារមួយចំនួនធំ។
ករណីអគ្គីភ័យនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅចំណុចហាង ឃូលផាលេស ផ្ទះលេខ២១៥ ផ្លូវលេខ១៤៦ក្រុម៣០ ភូមិ១១ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងមានឈ្មោះ នួន សុគន្ធា ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ករណីអគ្គីភ័យនេះកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន៦គ្រឿង ដើម្បីចេញជួយអន្តរាគមន៍ ដោយធ្វើការបាញ់ពន្លត់អស់ចំនួន៤គ្រឿង ។
ក្រោយបាញ់ពន្លត់រលត់ជាស្ថាពរ នគរបាលជំនាញបានអោយដឹងថា ករណីអគ្គីភ័យនេះបណ្ដាលមកពីការឆ្លងចរន្ដអគ្គីសនី ហើយដោយសារក្នុងហាងមានការតុបតែងសម្បូរដោយសារធាតុជ័រ ដែលពេលមានភ្លើងឆេះធ្វើឲ្យកម្លាំងមានពិបាកក្នុងការចូលទៅខាងក្នុងដើម្បីបាញ់ពន្លត់ ព្រោះពេលភ្លើងឆេះ តំណក់ជ័របានស្រក់ចុះមកក្រោម និងមានការឆាបឆេះលឿន។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យនេះធ្វើឲ្យខូចខាតសម្ភារមួយចំនួនរួមមាន ម៉ាស៊ីនត្រជាក់៦ គ្រឿង មាស៊ីនព្រីន១គ្រឿង និងសម្ភារភ្លេងមួយកំផ្លេរ៕
អត្ថបទ ៖ សុខុម





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


