Connect with us

ព័ត៌មានជាតិ

ផ្កាចម្រុះពណ៌ដាក់លក់តាមផ្សារសម្រាប់តុបតែងទទួលបុណ្យចូលឆ្នាំចិន

បានផុស

នៅ

ផ្កាចម្រុះពណ៌ដែលបងប្អូនកាន់ជំនឿតាមទំនៀបទម្លាប់សាសនាចិន និងវៀតណាម ទិញយកទៅរៀបចំទទួលទេវតាតាមផ្ទះត្រូវបានដាក់លក់តាមផ្សារជាបណ្តើៗហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺបានដឹកដើមអង្គាសិល៍យកមកដាក់លក់នៅតាមផ្សារច្បារអំពៅដែលមិនសូវលក់ថ្លៃខ្ពស់ដូចពីឆ្នាំទៅឡើយ។

លោក ជូ ចាន់នី បានបញ្ជាក់ថា ដោយឡែកផ្កាស្បៃរឿងវិញក៏ត្រូវបានប្រជាពលរដ្ឋជនជាតិវៀតណាមយកមកដាក់លក់ផងដែរប៉ុន្តែថ្លៃជាងមុន។ ទោះជាយ៉ាងណាក៏ផ្កាចម្រុះនាឆ្នាំនេះចាប់ផ្តើមយកមកលក់ជាបណ្តើៗចាប់ពីថ្ងៃនេះទៅ។

លោក គ្រី ហ៊ុច អនុប្រធានគ្រប់គ្រងផ្សារច្បារអំពៅបានឲ្យដឹងថា នៅថ្ងៃទី១៤ខែមករានេះមានគេដាក់ផ្កាចម្រុះយកមកដាក់លក់នៅផ្សារច្បារអំពៅ រួមទាំងគ្រឿងសម្រាប់ដាក់សែនទៀតផង។

លោក គ្រី ហ៊ុច បានបញ្ជាក់ថា រាល់មុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីយ៍ចិន វៀតណាម គឺផ្សារច្បារអំពៅសម្បូរសម្ភារសម្រាប់សែនច្រើនជាងគេ។ ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម គឺចាប់ផ្តើមពីថ្ងៃទី ២២-២៤ ខែមករាឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម