KPT+
មុនពេលប្រើសម្លៀកបំពាក់ពណ៌ក្រហម នារីៗគួរអានអត្ថបទនេះសិន
គេហទំព័រ psychologytoday បានវិភាគនៅក្នុងអត្ថបទមួយថា នារីដែលស្លៀកពណ៌ក្រហម រមែងទទួលបានការយកចិត្តទុកដាក់ពីភ្នែកអ្នកផងជាងពណ៌ធម្មតា។

ម៉្លោះហើយ ពេលនាងជ្រើសរើសស្លៀកពាក់ពណ៌នេះ ការសិក្សាស្រាវជ្រាវបង្ហាញថា មិនត្រឹមតែប៉ះពាល់ដល់របៀបដែលអ្នកដទៃមើលមកយើងប៉ុណ្ណោះទេ ថែមទំាងមានឥទ្ធិពលទៅលើរបៀបដែលពួកគេបកស្រាយអំពីយើង។
មិនខ្វល់ថាគេគិតបែបណា?
អូខេ! តែបើអ្នកនៅអានគឺអ្នកនៅខ្វល់នៅឡើយ។
អ្នកស្រាវជ្រាវទទួលស្គាល់យ៉ាងទូលំទូលាយថា ពណ៌មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកាវាយតម្លៃ ចរិតមនុស្ស វាក៏ប៉ះពាល់និងឥរិយាបទព្រមទំាងអារម្មណ៍ ដូច្នេះហើយបានជារៀបចំពិធីនានា ពណ៌ បានដើរតួនាទីយ៉ាងសំខាន់។
ពួកគេក៏បានកត់សម្គាល់ថែមទៀតដែរថា ពណ៌ក្រហមមានឥទ្ធិពលពិសេសវាទៅលើមនុស្សដោយនៅពេលឃើញក្រហមគឺយើងត្រូវបាន ទាក់ទាញភ្លាមឱ្យសំចតមើលសិន រហូតដល់មាន បុរសខ្លះយល់់ថា ដែលនិយមប្រើសម្លៀកបំពាក់ពណ៌ក្រហម គឺដើម្បីឱ្យមានភាពទាក់ទាញខាងភេទ។

ការសិក្សាមួយទៀតបានបង្ហាញថា នារីបម្រើការដែលពាក់អាវយឺតពណ៌ក្រហម ផ្ទុយពីពណ៌ផ្សេងទៀត រមែងតែងទទួលបានជំនួយជាច្រើន ប៉ុន្តែជំនួយទំាងនោះបានតែខាងពីបុរសប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តី ការស្រាវជ្រាវនាពេលថ្មីៗនេះ ហាក់បរាជ័យក្នុងការភ្ជាប់រឿងចំណង់ភេទទៅនឹងពណ៌ក្រហម។ ការសិក្សាដោយ Peperkoorn et al នៅឆ្នាំ ២០១៨បានបរាជ័យក្នុងការស្វែងរកទំនាក់ទំនងរវាងចំណង់ចំណូលចិត្តផ្លូវភេទក្នុងចំណោមបុរសនៅពេលនារីស្លៀកពណ៌ក្រហម សឬខ្មៅ។ ទំនងមកពីបរិយាកាសសង្គមប្តូរ គេបានចម្លើយមកវិញថា វាមិនអាស្រ័យពណ៌ទេ ពណ៌អ្វីក្តី បៃតង លឿង ខៀវ វាមានឥទ្ធិពលជុំរុញទឹកចិត្តទំាងអស់ពេលដែលវាប្រើត្រូវមនុស្ស។
ទោះបីយ៉ាងណា អ្នកយល់យ៉ាងដូចម្តេច ចំពោះបុរសក្នុងវប្បធម៌ខ្លះដែលបានសន្មតថា នារីណាស្លៀកពាក់ក្រហមមានចេតនាផ្លូវភេទខ្ពស់ជាងនារីដែលស្លៀកប្រផេះឬខៀវ?
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ អ្នកច្នៃម៉ូដដ៏ជោគជ័យដែលធ្លាប់មានងារជាព្រះនាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


