ព័ត៌មានជាតិ
បង្ក្រាបគ្រឿងញៀន នៅស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ៣នាក់
ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ប៉ុស្តិ៍នគរបាលតាលន់ និងប៉ុស្តិ៍នគរបាល ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកយកវត្ថុតាងពាក់ព័ន្ធមួយចំនួន ។

ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងកាលពីថ្ងៃ អង្គារ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤ នៅចំណុច ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចឱ្យដឹងថា វត្ថុតាងចាប់យករួមមាន៖ មេតាំហ្វេតាមីន (ម៉ាទឹកកក) ចំនួន២២កញ្ចប់ (ធំ ០១កញ្ចប់ , តូច ២១កញ្ចប់) ស្មើទម្ងន់៦,០៦ក្រាម កាំភ្លើងខ្យល់ចំនួន០១ដើម និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ