ព័ត៌មានជាតិ
ជាកំហុសធ្ងន់! បើនៅតែយល់ថា ឪពុកម្តាយប្រកបការងារអ្វី កូនត្រូវតែធ្វើការងារនោះដែរ
ជាកំហុសធ្ងន់ណាស់របស់ឪពុកម្តាយ ដែលយល់ថា ខ្លួនជាអ្នកប្រកបរបររកស៊ី ហើយកូនត្រូវតែជាអ្នករកស៊ីដែរ បើឪពុកម្តាយធ្វើការអ្វី កូនត្រូវតែធ្វើការងារបែបនោះដែរ។ លោកសាស្ត្រាចារ្យ ហោ ប៊ុន ឡេង លើកឡើងបែបនេះ នៅក្នុងបទសម្ភាស កម្មវិធី ៣០នាទីជាមួយគ្រូយើង។

លោកសាស្ត្រាចារ្យ ពន្យល់ថា អាណាព្យាបាលអាចបណ្តុះទស្សនៈរបស់កូន ធ្វើអ្វីតាមការចង់បានរបស់ខ្លួន ប៉ុន្តែអ្វីដែលអាណាព្យាបាលគ្រប់រូប ចាំបាច់ដឹងនោះគឺ គាត់អាចធ្វើទៅបានក៏ពិតមែន តែមិនអាចធ្វើរឿងនោះ ឱ្យអស្ចារ្យបានឡើយ។ លោកថា វាផ្ទុយពីការធ្វើកិច្ចការផ្តើមចេញពីទេពកោសល្យ ដែលកូនអាចធ្វើអស់ពីសមត្ថភាព និងថែមទាំងអាចបញ្ចូលទាំងការច្នៃប្រឌិតបានច្រើនមិនធម្មតា។
លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង បន្ថែមទៀតថា ឪពុកម្តាយមាននាទីជាអ្នកអភិបាល និងដឹកនាំកូន ពោលគឺតាមដានពីទេពកោសល្យធម្មជាតិរបស់កូន បន្ទាប់មកជួយអភិវឌ្ឍនដុងពីកំណើតនោះ ឱ្យទៅជាជំនាញពិតប្រាកដមួយ ព្រោះពួកគេនៅតូច មិនទាន់អាចរកជំនាញខ្លួនឯងបានឡើយ ដែលទាមទារឱ្យមានជួយជ្រោមជ្រែងពីឪពុកម្តាយ។
បើតាមលោកសាស្ត្រាចារ្យ ក្នុងនាមជាអាណាព្យាបាល ចាំបាច់ណាស់ ក្នុងការសង្កេតពីទេពកោសល្យ ធម្មជាតិរបស់កូន ថាតើ កូនរបស់ខ្លួន មានទំនោរទៅរកអ្វី ហើយពូកែខាងអ្វី ដើម្បីអាចជួយច្នៃ ទេពកោសល្យនោះឲ្យក្លាយជាទៅជាការពិត ពិសេសជម្រុញកូនឱ្យឈានទៅដល់ផែនការ ដែលពួកគេគ្រោងទុក៕
អត្ថបទដោយ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


