កីឡា
Elon Musk ពិចារណាទិញក្លិប Man Utd ជាមួយការដេញថ្លៃ ៤.៥ ពាន់លានផោន មុនពេលផុតកំណត់
ការដេញថ្លៃជាផ្លូវការដើម្បីកាន់កាប់ ក្លិបបិសាចក្រហម Manchester United ពីគ្រួសារ Glazer ត្រូវតែដាក់នៅថ្ងៃសុក្រនេះ ហើយ Elon Musk ស្ថិតក្នុងចំណោមអ្នកដែលតាមដានស្ថានការណ៍នៅ Old Trafford។

Elon Musk ស្ថិតក្នុងចំណោមភាគីជាច្រើនដែលប្រជែងការដេញថ្លៃជាផ្លូវការសម្រាប់ Manchester United ខណៈថ្ងៃផុតកំណត់ នៃការដាក់សំណើកាន់តែខិតជិតមកដល់។
បិសាចក្រហម ត្រូវបានដាក់លក់ដោយម្ចាស់របស់ពួកគេគឺគ្រួសារ Glazer កាលពីខែវិច្ឆិកាឆ្នាំមុន ហើយការដេញថ្លៃជាផ្លូវការត្រូវតែដាក់ជូននៅថ្ងៃសុក្រទៅកាន់ The Raine Group ដែលជាធនាគារគ្រប់គ្រងប្រតិបត្តិការដើម្បីវាយតម្លៃ។ លោក Sir Jim Ratcliffe ដែលជាមហាសេដ្ឋីមានបំផុតរបស់ចក្រភពអង់គ្លេស និងជានាយកប្រតិបត្តិ នៃ INEOS បានប្រកាសកាលពីខែមករាថា លោកកំពុងព្យាយាមគ្រប់គ្រងក្លិបដែលខ្លួនគាំទ្រ។
លោកប្រឈមមុខនឹងការប្រកួតប្រជែងដែលត្រូវបានរាយការណ៍ពីអ្នកវិនិយោគកាតា អេមៀរបស់ប្រទេសមជ្ឈិមបូព៌ា និងបុគ្គល ឬក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក។ នៅក្នុងការអាប់ដេតដ៏គួរឲ្យចាប់អារម្មណ៍មួយ លោក Musk ដែលជាអ្នកគាំទ្រក្រុមបិសាចក្រហមម្នាក់ទៀត ក៏កំពុងតាមដានស្ថានការណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃរហូតដល់ការដេញថ្លៃត្រូវតែដាក់នៅលើតុ។

បើតាមការចុះផ្សាយរបស់ Daily Mail ដែលអះអាងថា ម្ចាស់ក្រុមហ៊ុន Tesla និង Twitter កំពុងងឿងឆ្ងល់ថា តើឱកាសនៅ Old Trafford ដែលល្អពេកមិនអាចរំលងបានឬអត់។ ជាមួយនឹងទ្រព្យសម្បត្តិដ៏ធំសម្បើម ១៥៧ ពានលានផោន – Forbes បានដាក់ចំណាត់ថ្នាក់ Musk ថាជាអ្នកមានបំផុតទី ២ នៅលើពិភពលោក យល់ថានឹងមិនមានបញ្ហាក្នុងការបំពេញតាមតម្លៃដែលគ្រួសារ Glazers ចង់បាននោះទេ។
វាត្រូវបានគេរំពឹងថា ការដេញថ្លៃរហូតដល់ ៤.៥ ពាន់លានផោន អាចគ្រប់គ្រាន់ដើម្បីទទួលបានការកាន់កាប់នេះបើទោះបីជាម្ចាស់អាមេរិករបស់ United ត្រូវបានគេរាយការណ៍ថាចង់បានចន្លោះពី ៦ ពាន់លាន ទៅ ៨ ពាន់លានផោន ដើម្បីលក់ចេញក៏ដោយ។ របាយការណ៍បានកត់សម្គាល់ថា ភាគីចាប់អារម្មណ៍រាប់សិបនាក់ បានសម្ដែងចំណាប់អារម្មណ៍របស់ពួកគេរួចហើយ ហើយបានចុះហត្ថលេខាលើឯកសារចាំបាច់ដើម្បីទទួលបានការចូលប្រើទិន្នន័យសម្ងាត់អំពីក្លិប។
ទាំងនេះរួមមាន មហាសេដ្ឋីជាច្រើនមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលឯករាជ្យពីអ្នកជាម្ចាស់ក្លិប Newcastle។ បុរសវ័យ ៥១ ឆ្នាំរូបនេះ ធ្លាប់បានប្រកាសថា ខ្លួនកំពុង “ទិញ Manchester United” មុនពេលទទូចថា លោកនិយាយលេង។
Musk បានសរសេរនៅលើ Twitter កាលពីខែសីហាថា “ខ្ញុំក៏នឹងទិញ Manchester United ដែរ” ខណៈ United បានស៊ូទ្រាំនឹងការចាប់ផ្ដើមដ៏អាក្រក់ក្នុងរដូវកាលនេះ មុនពេលលោកបញ្ចេញមតិរបស់គាត់ ហើយបន្ថែមថា “ទោះបីជាវាជាក្រុមណាមួយក៏ដោយ វានឹងក្លាយជាក្រុម Man U។ ពួកគេជាក្រុមដែលខ្ញុំពេញចិត្តកាលពីក្មេង។
ម្ចាស់បន្ទាប់របស់ Man Utd ទំនងជាត្រូវមានប្រាក់បម្រុងរហូតដល់ទៅ ២ ពាន់លានផោន នេះបើយោងតាមការប៉ាន់ស្មានមួយចំនួន ដើម្បីប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍ Old Trafford ឡើងវិញ។ នេះមិនគួរជាបញ្ហាសម្រាប់លោក Musk ទេ ទោះបីជាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះបាននាំឲ្យទ្រព្យសម្បត្តិរបស់គាត់ត្រូវបានកាត់បន្ថយចំនួន ១៥០ ពាន់លានផោន ចាប់តាំងពីខែវិច្ឆិកាក៏ដោយ៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


