ព័ត៌មានអន្ដរជាតិ
ផលិតស្រោមអនាម័យនិងទឹករំអិលក្លែងក្លាយ ជនជាតិវៀតណាម៥នាក់ត្រូវជាប់ពន្ធនាគារពី៣ទៅ៨ឆ្នាំ
កាលពីថ្ងៃអង្គារ តុលាការក្រុងហូជីមិញបានផ្តន្ទាទោសមនុស្ស៥នាក់ ឲ្យជាប់ពន្ធនាគារពី៣ទៅ៨ឆ្នាំពីបទ ផលិតស្រោមអនាម័យនិងទឹករំអិលក្លែងក្លាយរាប់ពាន់ ដែលមានតម្លៃ៦.៧ពាន់លានដុង (២៩២,២២០ដុល្លារអាមេរិក)។

កាសែតច្បាប់ទីក្រុងហូជីមិញបានចុះផ្សាយថា លោក Truong Chi Thanh អាយុ៣០ឆ្នាំដែលគេស្គាល់ថាជាមេខ្លោង ត្រូវទទួលទោសជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ខណៈដៃគូអាជីវកម្មរបស់គាត់ឈ្មោះ Pham Thanh Truyen អាយុ៣១ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទ “ផលិតនិងឬជួញដូរទំនិញក្លែងក្លាយ”។
បក្ខពួក៣នាក់ទៀត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ ៣ឆ្នាំ។

កាលពីខែកក្កដាឆ្នាំ២០១៨ លោក Thanh បានជួលផ្ទះមួយនៅសង្កាត់ទី១២ ដើម្បីស្តុកទុកស្រោមអនាម័យចិនដែលមិនមានស្លាកសញ្ញា។ ក្រោយមក គាត់បានលក់ផលិតផលនិងដាក់យីហោជា Durex, OK ឬ Sure។
លោក Thanh ដែលសារភាពចំពោះការចោទប្រកាន់ទាំងអស់ បានពង្រីកប្រតិបត្ដិការរបស់គាត់ ដោយជួលដៃគូស្រីម្នាក់ ឲ្យប្រាក់ខែ៤លានដុងនៅទីប្រជុំជន Thu Dau Mot នៃខេត្ត Binh Duong។

បន្ទាប់មក គាត់បានជួលបុរសពីរនាក់ផ្សេងទៀតឲ្យប្រាក់ខែ ៥លានដុងដើម្បីបើកដំណើរការទីតាំងផលិតស្រោមអនាម័យក្លែងក្លាយរៀងៗខ្លួន ក្នុងសង្កាត់ Thu Duc និង Go Vap។
គួរបញ្ជាក់ថា ពិរុទ្ធជនទាំងអស់ត្រូវបានចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៩ បន្ទាប់ពីប៉ូលិសបានធ្វើការឆ្មក់ចូលទីតាំងជាច្រើនក្នុងទីក្រុង ហូជីមិញ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាមដាក់ទោស អ្នកបម្រើការលើយន្តហោះដែលធ្វើឲ្យជំងឺកូវីដឆ្លងរាលដាលដល់អ្នកដទៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


