Connect with us

ព័ត៌មានជាតិ

ពលរដ្ឋបុរីកីឡា ១ ២០០ គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិ និងការមិនបង់ពន្ធអាករផ្សេងៗ

បានផុស

នៅ

ដូចអ្វីដែលជាការរំពឹងទុក ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារ ទទួលបានការដូដ៏មានតម្លៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺការផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ថា ត្រឹមតែរយៈពេល ១០ ថ្ងៃ ប៉ុណ្ណោះ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារន លិខិតលេខ ១៦៥ សជណ.មយ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី ក្នុងការធានាសិទ្ធិកាន់កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសង្គម។

លោក ឃួង ស្រេង បញ្ជាក់បន្ថែមថា ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការ រួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ “សន្តិសហវិជ្ជមាន” និង ជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិ សាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ “ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុងដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង ១ ២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១ ៣៩២ បន្ទប់ ទាំង ៨ អគារ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនទាំង១៣៩២បន្ទប់នេះ គឺនៅសល់ ៤៦បន្ទប់ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមបងប្អូនទៅធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីរាជធានី ដោយមន្ត្រីរបស់យើងនឹងនៅរងចាំធ្វើជូនបងប្អូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្នុងអគារសហកម្មសិទ្ធិបុរីកីឡាទាំង ៨ អគារ មានក្តីរំភើបរីករាយក្រៃលែង ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ។ នេះជាការខិតខំយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង ជាពិសេស រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក ថេង សុថុល បញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទទួល បាននាពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់ក្នុងការបង្កើនសេដ្ឋកិច្ច និងជីវភាពគ្រួសារ។ ដូច្នេះសូមប្រជាពលរដ្ឋថែរក្សាទុកដាក់ឱ្យបាន គង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យ ហើយមិនត្រឹមតែធានានូវសុវត្ថិភាពផ្ទះប៉ុណ្ណោះទេ ប័ណ្ណនេះអាចផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនតាមតម្រូវការរបស់បងប្អូន ឬធ្វើអំណោយសម្រាប់កូនចៅទៅថ្ងៃអនាគត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា២ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី អេស្ការមួយគ្រឿងឆេះស្ទើរខ្ទេចទាំងស្រុង ខេត្តបាត់ដំបង

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យដាក់ចេញ​បម្រាម អ្នកល្មើសបំពានសីលធម៌​​ឱកាស​ចូលឆ្នាំខ្មែរ​​អាច​ពិន័យទឹកប្រាក់ដល់ ៦ លាន​រៀល

Sokha Hotels

ព័ត៌មានពេញនិយម