សន្តិសុខសង្គម
ពលរដ្ឋតាមបណ្ដាស្រុកចំនួន ៤ ក្នុងខេត្តស្ទឹងត្រែងធ្វើដំណើរឆ្លងកាត់ទន្លេនៅពឹងផ្អែកលើទូកដនៅឡើយ
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ទន្លេសេកុង ទោះជាមានស្ពានធំៗ ឆ្លងកាត់ទន្លេក៏ដោយ តែនៅក្នុងស្រុកចំនួន ៤ នៅតែពឹងផ្អែកលើទូកដសម្រាប់ធ្វើដំណើរឆ្លងកាត់ទន្លេនៅឡើយ។
លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា កំពង់ដនៅក្នុងខេត្តស្ទឹងត្រែងមានចំនួន ៧ កន្លែង ក្នុងស្រុកចំនួន ៤ មានស្រុកសៀមបូក១មួយកន្លែង ស្រុកសៀមប៉ាង២កន្លែង ស្រុកសេសាន៣កន្លែង និងស្រុកថាឡាបរិវ៉ាត់ ១កន្លែង។ ក្នុងនោះមានកំពុងដ៏ចំនួន ៥ កន្លែងដែលទទួលបានការវិនិយោគធ្វើអាជីវកម្ម។

ប្រធានមន្ទីរសាធារណការខេត្តស្ទឹងត្រែងបញ្ជាក់ថា កំពង់ដទាំង ៧ កន្លែង ដែលកំពុងដំណើរការធ្វើអាជីវកម្មនៅ ខេត្តស្ទឹងត្រែងមានឈ្មោះដូចជា៖
កំពង់ចម្លងស្រុកសៀមបូក (ស្រែក្រសាំង-កោះព្រះ), កំពង់ចម្លងស្រុកសេសាន(ស្ដៅ-សាមគ្គី), ស្ដៅ-សាមឃួយ កំពង់ចម្លងតាឡាត កំពង់ចម្លងស្រុកថាឡាបរិវ៉ាត់ និងកំពង់ចម្លងស្រុកសៀមប៉ាង។
ទាក់ទងទៅនឹងទូកដលោកប្រធានមន្ទីរបានបញ្ជាក់ថា អ្នកធ្វើអាជីវកម្មទាំងអ្នកដេញថ្លៃបាន និងអ្នកវិនិយោគទៅលើកំពង់ចម្លងទាំង៧កន្លែង ត្រូវតែអនុវត្តទៅតាមសៀវភៅបន្ទុក ទាំងយកថ្លៃភាស៊ីឲ្យបានត្រឹមត្រូវទៅតាមសៀវភៅបន្ទុក។

លោកបន្តថា ពិសេសជាងនេះទៅទៀតនោះគឺអាជីវកម្មទូកដ៏ចម្លងត្រូវគិតពីសុវត្ថិភាពនៅពេលដឹកអ្នកដំណើរឆ្លងទៅឆ្លងមកត្រូវមានអាវពោងសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ដើម្បីការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកុំឱ្យមានគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើង។
ព្រោះកន្លងមកសមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យបច្ចេកទេសធ្វើការណែនាំក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទូកដរមួយឆ្នាំរហូតទៅបីដងឯណ្ណោះ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ២០ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន