ព័ត៌មានជាតិ
អាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនយុវជន២នាក់ដកហូតថ្នាំញៀន៧,៩០ក្រាម
ថ្នាំញៀន ទម្ងន់៧,៩០ក្រាម ត្រូវកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការការកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ចុះបង្ក្រាបរឹបអូសបានក្រោយពីយុវជន២នាក់ ដែលយកមកលក់ក្នុងក្រុងសិរីសោភ័ណ កាលវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឲ្យដឹងថា កាឃាត់ជនសង្ស័យទាំង២នាក់នេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ហើយកម្លាំងបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន មេតំហ្វេតាមីន ចំនួន១ថង់ធំកិប ទម្ងន់៧,៩០ក្រាម ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ និងសម្ភារៈពាក់ព័ន្ធមួយចំនួន។
ផ្អែកលើចម្លើយសារភាព និងវត្ថុតាងខាងលើ និងតាមការធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀនជាលទ្ធផលវិជ្ជមានផងនោះ ទើបកម្លាំងជំនាញអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យបទល្មើសគ្រឿងញៀនខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន