KPT+
អ្នកវិទ្យាសាស្ត្រលាតត្រដាងការពិតពី សាកសពមច្ឆា នៅប្រទេសជប៉ុន
កាលពីឆ្នាំ ២០២២ អ្នកស្រាវជ្រាវរកឃើញម៉ាំមីមច្ឆាប្រវែង ៣០.៥ សង់ទីម៉ែត្រដែលរក្សាទុកក្នុងប្រអប់ឈើក្នុងវត្តមួយនៅខេត្តអូកាយ៉ាម៉ា ប្រទេសជប៉ុន ហើយពួកគេសន្និដ្ឋានថាវាជាការដេរភ្ជាប់រវាងខ្លួនស្វាទៅនឹងខ្លួនត្រី ។

ក្នុងប្រអប់នោះមានសំបុត្រមួយសរសេរពីការចាប់បានដោយអ្នកនេសាទម្នាក់ចន្លោះឆ្នាំ១៧៣៦ – ១៧៤១ តាមពិតជាង ៤០ ឆ្នាំមុន ម៉ាំមីមច្ឆានោះត្រូវគេបង្កើតឡើងតំណាងឲ្យ Ningyo ដែលជាភាវៈក្នុងទេវកថារបស់ប្រទេសជប៉ុន ដើម្បីទុកគោរពបូជាសូមសេចក្ដីសុខ ព្យាបាលរោគ និងអាយុវែងសោះ ។

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងសិល្បៈ Kurashiki (KUSA) ក្នុងប្រទេសជប៉ុនបានលាតត្រដាងការពិតពីក្រោយសាកសព Ningyo ខាងលើ លទ្ធផលគឺដងខ្លួនវាធ្វើពីក្រណាត់ ក្រដាស កប្បាស និងលាបពណ៌ដោយល្បាយខ្សាច់ជាមួយធ្យូង ចំណែកផ្នែកខាងក្រៅគ្របដណ្ដប់ដោយស្បែកសត្វផ្សេងៗច្រើនប្រភេទដូចជាត្រី ធ្វើឲ្យអ្នកស្រាវជ្រាវភ័ន្តច្រឡំ ។

ដូច្នេះការវិភាគថ្មីបញ្ជាក់ច្បាស់ៗថា មច្ឆានេះគឺបង្កើតឡើងយ៉ាងម៉ត់ចត់ដើម្បីបញ្ឆោតមនុស្សឱ្យជឿលើ Ningyo និងភាពសាកសិទ្ធិរបស់វា ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកស្គាល់នាងមច្ឆាទាំង ១២ ប្រភេទ ខុសៗគ្នា ក្នុងទេវកថាចម្រុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


