ព័ត៌មានអន្ដរជាតិ
មនុស្សជាង ៥៣០០០នាក់ រងគ្រោះដោយទឹកជំនន់ នៅ ម៉ាឡេស៊ី
មិនមានភាពធូរស្រាលទេក្នុងគ្រោះទឹកជំនន់ នៅរដ្ឋ Johor, Pahang និង Melaka ខណៈចំនួនមនុស្សជម្លៀសខ្លួន បានបន្តកើនឡើងដល់ជាង៥៣០០០នាក់។

រដ្ឋ Johor កំពុងរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់តាំងពីដើមសប្តាហ៍មុនមក បានបណ្តាលឲ្យមនុស្ស ៤៩៥០០នាក់មកពី ១៤២០០គ្រួសារកំពុងស្វែងរកទីជម្រក នៅមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នចំនួន២៧០គិតត្រឹមព្រឹកថ្ងៃចន្ទទី០៥ខែមីនា។

កម្ពស់ទឹកទន្លេចំនួន១៤ក្នុងស្រុកចំនួន៧ បានឡើងផុតសញ្ញាគ្រោះថ្នាក់ ខណៈផ្លូវចំនួន៤៤ ក្នុងសង្កាត់ចំនួន៨ ត្រូវបិទចរាចរណ៍។

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរ និងអ្នកស្ម័គ្រចិត្ត កំពុងធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ រួមទាំងស្តេចស៊ុលតង់ Johor ផងដែរ ដែលបានបញ្ជូនទូកកាណូតស៊េរីទំនើបចំនួន៣គ្រឿង សម្រាប់ប្រើប្រាស់ដឹកជំនួយស្បៀងអាហារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ភាគខាងជើង វៀតណាម ព្រមានពីព្យុះលាយឡំផ្គររន្ទះ ទឹកជំនន់ និងបាក់ដី ចាប់ពីយប់ថ្ងៃនេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


