សន្តិសុខសង្គម
ស្នងការខេត្តរតនគិរីណែនាំកងកម្លាំងប្រដាប់អាវុធលុបបំបាត់ក្រុមក្មេងទំនើង
លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានណែនាំដល់កងកម្លាំងប្រដាប់អាវុធត្រូវលុបបំបាត់ក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានក៏ដូចជាបង្ក្រាបឲ្យមានប្រសិទ្ធភាពបញ្ហាគ្រឿងញៀនជាដើម។
លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព លើកឡើងនៅក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារថ្មីមួយខ្នង នៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ពិធីក្រុងពាលីបញ្ចុះបឋមសិលានេះដែរ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន លោកនាយ នាយរងការិយាល័យ រួមជាមួយសប្បុរសជននានាមួយចំនួន។
អគារធ្វើការថ្មីមួយខ្នងដែលបានបញ្ចុះបឋមសិលា និងក្រុងពាលីនេះ ធ្វើអំពីបេតុង ប្រក់ក្បឿង កម្ពស់២ជាន់ មានទំហំ ១៤ម៉ែត្រ គុណ៣០ម៉ែត្រ ជាង២០បន្ទប់ ជាថវិការបស់សប្បុរសជនដែលបានជួយ សម្រាប់កសាងអគារធ្វើការថ្មីមួយខ្នង នៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ឃើញថាអគារមួយចំនួននៅក្នុងស្នងការមានការចង្អៀតកន្លែងធ្វើការ ទើបលោកស្នងការបានផ្តួចផ្តើមឡើងជាសប្បុរសជន ជួយឧបត្ថម្ភដើម្បីបានអគារធ្វើការមួយខ្នង។

លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តរតនគិរី ផ្ដាំផ្ញើឲ្យមន្ត្រីនគរបាលទាំងអស់ ធ្វើសកម្មភាពគ្រប់ពេលវេលាដើម្បីបង្ក្រាបបទល្មើសផ្ដល់សេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕


អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


