Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់អ្នកបើកបរបញ្ច្រាសផ្លូវល្បឿន​លឿន មកអប់រំ និងផាកពិន័យតាមច្បាប់

បានផុស

នៅ

ក្រុមការងារផ្លូវល្បឿនលឿន បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់រថយន្ត២គ្រឿង និងអ្នកបើកបរយកមកអប់រំ និងផាកពិន័យតាមច្បាប់ បន្ទាប់ពីបើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសាធាណៈការ និងដឹកជញ្ជូន ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើរទាំងអស់គ្នា។

គួរកត់សម្គាល់ថា នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មិនមែនទើបតែមានលើកទី១នោះទេ​ករណីបើកបរបញ្ច្រាសទិសដៅចារចរណ៍នេះ គឺគេសង្កេតឃើញមានច្រើនករណីមកហើយ និងមានទាំងពេលយប់ និងពេលថ្ងៃ ដែលអ្នកបើកបរទាំងនោះហាក់មិនខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃសោះឡើយ ខណៈការបើកបរលើផ្លូវល្បឿនលឿនេះ គឺមានល្បឿនលឿនជាផ្លូវធម្មតា៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម