ព័ត៌មានជាតិ
លោក ឃួង ស្រេង ជំរុញមន្ត្រីបក្សប្រជាជន យកចិត្តទុកដាក់ជីវភាពសមាជិក និងពលរដ្ឋ
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខណ្ឌព្រែកព្នៅ បានជំរុញអោយមន្ត្រីបក្សប្រជាជនទាំងអស់យកចិត្តទុកដាក់មើលជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺពេលពួកគាត់ជួបបញ្ហាខ្វះខាត ត្រូវជួយពួកគាត់ភ្លាមៗ។

ការជំរុញនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៣នេះ កិច្ចប្រជុំជីវភាពគណបក្សខណ្ឌ និងក្រុមការងារចុះជួយ ខណ្ឌព្រែកព្នៅ ប្រចាំខែឧសភា និងទិសដៅ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការមន្ទីរគណបក្ស ខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពី មន្ត្រី និងសមាជិកបក្សជាង ២០០នាក់។

លោក ឃួង ស្រេង មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ មានស្បៀងអាហារគ្រប់គ្រាន់។ ដូច្នេះមន្ត្រីបក្សទាំងអស់ត្រូវយកចិត្តទុកដាក់មើលសមាជិកបក្សរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាត ត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលមន្ត្រីដែលនៅជាប់ខ្លួនតែម្តង ដូចជាមន្ត្រីបក្សខណ្ឌ មន្ត្រីបក្សសង្កាត់ ភូមិជាដើម កុំឱ្យពួកគាត់ លីតែអង្កឱ្យគេ តែខ្លួនឯងខ្វះខាត់ គេមើលមិនឃើញសោះ។ យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងជុំវិញព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយលោកបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីឆាកអន្តរជាតិ ហើយក៏បានទាក់ទាញភ្លៀវទេសចរណ៍ឱ្យមកលេងនៅកម្ពុជាកាន់តែច្រើន។ ព្រឹត្តិការណ៍នេះ ក្រៅពីមិនយកលុយថ្លៃលក់សំបុត្រចូលទស្សនាហើយ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំងមួយចំនួនផ្ញើយានយន្តមិនយកប្រាក់ រឹតបន្តឹងការប្រមូល ដឹកជញ្ជូនសំរាម រៀបចំអនាម័យបរិស្ថានបានល្អថែមទៀត។ លោកបញ្ជាក់ថា កម្ពុជាមានអនាម័យបរិស្ថានល្អ នោះសុខភាពប្រជាពលរដ្ឋក៏បានល្អរឹងមាំ មានកម្លាំងកំហែងខ្លាំក្លា ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកភាពរីកចំរើនរុងរឿង។

លោក ឃួង ស្រេង សូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត និងចលនានៅក្នុងមូលដ្ឋាន បើគណបក្សផ្សេង សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវទទួលយកភ្លាម។ គណបក្សប្រជាជនកម្ពុជាបានជ័យជម្នះ នោះកម្ពុជានឹងមានឱកាសកាន់តែល្អ ដើម្បីអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត ពិសេសសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ បានរាយការណ៍ពីរចនាសម្ព័ន្ធ គណបក្សខណ្ឌ ដែលមានសាខាបក្សសង្កាត់ចំនួន ៥ និងសាខាភូមិចំនួន ៦៩ មានគ្រួសារបក្សចំនួន ៩ ៥៦៨ និងបានបញ្ចូលសមាជិកថ្មីបានចំនួន ៣ ៣៧៨ នាក់។ ខណ្ឌព្រែកព្នៅមាន ២៨មណ្ឌលបោះឆ្នោត និង ៨៩ការិយាល័យបោះឆ្នោត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


