ព័ត៌មានជាតិ
មកដឹងពីតួនាទី-ភារកិច្ចរបស់មេភូមិ
មេភូមិ ជាតំណាងឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ និងជាខ្សែរយៈចម្បងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់។ ការសម្រេចលើបញ្ហាណាមួយដែលពាក់ព័ន្ធនឹងភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែពិគ្រោះយោបល់ជាមួយមេភូមិជាមុនសិន។

ក្នុងការអនុវត្តការងារ មេភូមិមានតួនាទី-ភារកិច្ចទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន។ ក្នុងនោះ មេភូមិត្រូវបង្កើនកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានារបស់ឃុំ-សង្កាត់ ដើម្បីផ្តល់យោបល់អំពីកិច្ចការដែលពាក់ព័ន្ធក្នុងភូមិរបស់ខ្លួន។
មេភូមិ ក៏អាចផ្តល់យោបល់ដល់គណៈកម្មាធិការផែនការអភិវឌ្ឍន៍ និងថវិកាអំពីតម្រូវការ និងអាទិភាពរបស់ភូមិដើម្បីបញ្ចូលក្នុងថវិកា និងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ហើយត្រួតពិនិត្យ វាយតម្លៃ ការអនុវត្តថវិកា និងផែនការអភិវឌ្ឍន៍នេះក្នុងភូមិរបស់ខ្លួន។

ជាមួយគ្នានេះ មេភូមិ គឺត្រូវធ្វើសេចក្តីរាយការណ៍រាល់បញ្ហាដែលពាក់ព័ន្ធនឹងភូមិ ដើម្បីបញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាពិសេស ត្រូវអនុវត្តរាល់កិច្ចការដែលក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រគល់ឲ្យប្រកបដោយការទទួលខុសត្រូវ។ ក្នុងនាមជាមេភូមិ ត្រូវតែជួបប្រាស្រ័យទាក់ទង និងជួបពិគ្រោះឲ្យបានទៀងទាត់ជាមួយប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាភូមិក្បែរគ្នា។
បន្ថែមពីនេះ មេភូមិ ត្រូវធានាផ្តល់ព័ត៌មានឯកសារជាសាធារណៈដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួនដល់ប្រជាពលរដ្ឋ ដែលឯកសារព័ត៌មានទាំងនោះអាចរួមមាន ព័ត៌មានស្តីពីការប្រជុំរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ផែនការអភិវឌ្ឍន៍ និងគម្រោងថវិការបស់ឃុំ-សង្កាត់។
ប៉ុន្តែយ៉ាងណាក្ដី មេភូមិ មិនមានសិទ្ធិអំណាចសម្រេចលើបញ្ហាណាមួយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ- សង្កាត់ ដោយគ្មានការផ្ទេរអំណាចពីក្រុមប្រឹក្សា ក៏ដូចជាមិនមានសិទ្ធិអំណាចចុះហត្ថលេខាលើកិច្ចសន្យា ឬការផ្ទេរអំណាច ឬការចាត់ចែងដទៃទៀតក្នុងនាមភូមិបានឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ