ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ថ្នាក់មូលដ្ឋានកំពុងខ្វះកម្លាំង ស្របពេលដែលមានកិច្ចការជាច្រើន ត្រូវទទួលខុសត្រូវ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ កំពុងខ្វះខាតកម្លាំងមន្ត្រីដើម្បីបំពេញការងារ ស្របពេលដែលមន្ត្រីនៅថ្នាក់មូលដ្ឋាន កំពុងមានកិច្ចការជាច្រើន ដែលត្រូវទទួលខុសត្រូវ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ ឆ្នាំ ២០២១ ដល់ ឆ្នាំ ២០៣០ នៅរសៀលថ្ងៃទី ២១ ខែមីនានេះថា «ក្នុងពេល ដែលថ្នាក់មូលដ្ឋានទទួលខុសត្រូវ យើងបានឃើញថា ថ្នាក់មូលដ្ឋានកំពុងខ្វះកម្លាំង ដូច្នេះហើយ បានជាយើងត្រូវរៀបចំវិសោធនកម្មច្បាប់ ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវ នៅក្នុងក្របខណ្ឌគណៈអភិបាល ខេត្ត និងស្រុក ផងដែរ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា នេះគឺជាចំណុច ដែលចាំបាច់ត្រូវជំរុញនាពេលខាងមុខ ពីព្រោះមិនអាចអ្វីៗនៅថ្នាក់ជាតិ ហើយថ្នាក់មូលដ្ឋាន ដែលនៅកៀកនឹងប្រជាពលរដ្ឋ មិនធ្វើសកម្មភាព នោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


