ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ណែនាំក្រុងស្រុកខណ្ឌ ពង្រឹងការអនុវត្តមុខងារអប់រំដែលថ្នាក់ជាតិផ្ទេរឱ្យមានប្រសិទ្ធភាព
ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការគ្រប់គ្រងធនធាន និងហិរញ្ញវត្ថុដែលបានផ្ទេរសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ ។ លោកណែនាំបែបនេះ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

បើតាមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) គឺរាជរដ្ឋាភិបាល បានចាត់ទុកវិស័យអប់រំ គឺជាវិស័យចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហើយក៏ជាវិស័យអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីលើកកម្ពស់គុណភាពអប់រំ សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានលើកឡើងថា មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ជាមុខងារកាតព្វកិច្ច ដែលរាជរដ្ឋាភិបាល បានធ្វើការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាជំហានៗដោយប្រុងប្រយ័ត្នបំផុត ដើម្បីធានាបាននូវគុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។ លោក គូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានបំពេញលក្ខខណ្ឌនានា ដើម្បីធានាបានថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានលទ្ធភាព និងសមត្ថភាពអនុវត្តមុខងារអប់រំ និងផ្ដល់សេវាអប់រំដល់ប្រជាពលរដ្ឋក្នុងសមត្ថកិច្ចរបស់ខ្លួន យ៉ាងហោចណាស់ត្រឹមកម្រិតស្តង់ដារ។

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការដឹកនាំ ការចាត់ចែង និងការគ្រប់គ្រងមុខងារអប់រំ យុវជន និងកីឡាឱ្យមានប្រសិទ្ធភាពខ្ពស់ តាមស្តង់ដារដែលបានកំណត់ ហើយត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើការគ្រប់គ្រងបុគ្គលិកអប់រំដែលបានផ្ទេរ ជាពិសេសគ្រូបង្រៀន ការជ្រើសរើស និងតែងតាំងមន្ត្រីបុគ្គលិកអប់រំដែលមានសមត្ថភាពប្រកបដោយតម្លាភាព និងយុត្តិធម៌។ លោក ក៏បានណែនាំឱ្យអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការគ្រប់គ្រងធនធាន និងហិរញ្ញវត្ថុដែលបាផ្ទេរសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។

សម្រាប់ក្រុមការងារអន្តរក្រសួង លោក បានជំរុញឱ្យបន្តការងារសម្របសម្រួល ដោយផ្ដល់ការគាំទ្រ និងតាមដានជាប្រចាំនូវការអនុវត្តមុខងារអប់រំទាំងនេះ។ លោកទេសរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា មុខងារអប់រំ នឹងបន្តមានការកែលម្អប្រកបដោយប្រសិទ្ធភាពទាំងលើការគ្រប់គ្រង និងគុណភាពនៃការផ្ដល់សេវាអប់រំ សំដៅលើកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃមុខងារអប់រំស្របតាមគោលការណ៍ដែលបានកំណត់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


