វប្បធម៌ ជំនឿ
អាជ្ញាធរអប្សរា ជួសជុលខឿនរួតបាកាណ នៃប្រាសាទអង្គរវត្ត តាមបែបបុរាណ
ក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរន្ទា ដើម្បីរើដុំថ្មធំៗដែលមានសភាពហែកចេញពីគ្នា ហើយរៀបចំឱ្យមានសភាពកិបគ្នាដូចដើមឡើងវិញ ព្រមទាំងសម្អាតកម្ទេចដុំថ្មតូចៗ ធូលីដីចេញផង នៅខឿនរួតបាកាណនាផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលកំពុងរងការខូចខាតច្រើនសតវត្សរ៍មកហើយ តាមបែបបុរាណដោយប្រើកម្លាំងមនុស្ស។

លោក ឃាម មុនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ក្រុមអ្នកជួសជុលបានប្រើកម្លាំងមនុស្សសុទ្ធសាធ ដើម្បីរើ អូសទាញ ឬលើកដុំថ្មធំៗចេញពីកន្លែងដើម ដែលមានសភាពហែករំកិលចេញពីគ្នាពី ១ ទៅ ២៧ សង់ទីម៉ែត្រ យកទៅដាក់នៅកន្លែងមានសុវត្ថិភាព ដោយយោងឡើង តាមការប្រើកៅឡាក់ចំនួន ៥ ប្រទាញចុះឡើងយ៉ាងលំបាក ដោយប្រើពេលជាច្រើនម៉ោងក្នុងការទាញយកថ្មមួយដុំៗ។

ចំណែកការដឹកជញ្ជូនថ្មថ្មីទៅបំពេញពង្រឹងតាមជ្រុងរបស់រចនាសម្ពន្ធរបស់ខឿនវិញ គឺប្រើរទេះអូសពីដីឡើងទៅលើ ដោយប្រើកម្លាំងមនុស្សយ៉ាងតិចចំនួន ១៥នាក់ អូសផង ទាញផង និងរុញផង ដោយក្នុងមួយថ្ងៃៗអាចយកដុំថ្មបានតែចំនួនពី ៦ ទៅ ៨ ដុំប៉ុណ្ណោះ។

លោក ឃាម មុនី មានប្រសាសន៍បន្ថែមទៀតថា ការអូសទាញដុំថ្មធំៗឡើងទៅលើខឿនរួតបាកាណនៅផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តនេះ មិនមែនជាការងារងាយស្រួសទេ ដោយក្រុមការងារត្រូវប្រើកម្លាំងអូសឡើងទៅលើ កម្ពស់ ប្រហែលពី ៣០ ទៅ ៤០ម៉ែត្រ ហើយថ្មមួយដុំៗក៏មានទម្ងន់ធ្ងន់ប្រមាណ ១ ៥០០ គីឡូក្រាម។

ការលំបាកក្នុងការអូសទាញថ្មធំៗឡើងដោយដៃមនុស្សនេះ គឺទាមទារបំផុតឱ្យក្រុមអ្នកជំនាញតស៊ូ ភាពអត់ធ្មត់ និងរិះរកគ្រប់វិធីសាស្ត្រ គ្រប់បច្ចេកទេសប្រកបដោយគុណភាពខ្ពស់ មិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ព្រមទាំងគិតពីសុវត្ថិភាពនៃក្រុមការងារដែលកំពុងតែអនុវត្ត៕



-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


