ព័ត៌មានជាតិ
ដល់រដូវវស្សា អ្នកភូមិសោបជួលត្រាក់ទ័រភ្ជួរដីធ្វើស្រែមួយហិកតាចំណាយអស់ជិត ២០ ម៉ឺនរៀល
ដើមរដូវវស្សាមកដល់កសិករនៅក្នុងភូមិព្រែករការ ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ក៏ដូចប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តផ្សេងទៀត តែងតែនាំគ្នាប្រកបមុខរបរកសិកម្ម។
កសិករឈ្មោះមួង សំអឿន ឋរស់នៅក្នុងភូមិព្រែករការ ឃុំសោប ស្រុកព្រែកប្រសប់បានឲ្យដឹងថា លោកមានដីស្រែជាង ៣ ហិតា សម្រាប់ធ្វើស្រែចំការ។ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវវស្សាលោកតែងតែដាំស្រូវ ពីព្រេាះស្រូវងាយស្រួលដាំដុះជាងដំណាំដទៃទៀត។

ដោយសម័យឥឡូវគេធ្វើស្រែតាមបច្ចេកទេសជឿនលឿន កសិកររូបនេះរៀងរាល់រដូវធ្វើស្រែត្រូវជួលត្រាក់ទ័រមកភ្ជួរដីដើម្បីឲ្យការងារបានលឿន។ ដោយតម្លៃភ្ជួរដីក្នុង ១ ហិតាត្រូវចំណាយអស់ ១៨០ ០០០ រៀល។ ចំណែកសាបដីវិញក្នុង ១ ហិតា ចំណាយអស់ ២៥០ ០០០រៀល។
នៅពេលធ្វើដីរួច ទើបបូមទឹកចេញ រួចយកពូជមកបាចឲ្យសប់ផ្ទៃដី។ ម្យ៉ាងទៀតគេក៏អាចយកពូជទៅត្រាំរហូតឲ្យដុះបន្តិចទើបយកទៅបាចក៏បាន។
កសិករដដែលបញ្ចាក់ថា គេមិនចាំបាច់សាបគ្រប់ពូជរួចយកទៅស្ទូងទេ ព្រេាះចំណាយច្រើន។ ពូជស្រូវអាចយកពីមន្ទីរកសិកម្មខេត្ត ឬអាចទិញពីទីផ្សារក៏បានដែរ ព្រេាះពូជយកមកភាគរយដុះបានល្អ។ ហេតុនេះ ទើបលោកប្រើពូជកសិកម្មរយះពេលដែលបាចតែ ៣ ថ្ងៃគឺដុះហើយពេលដុះសព្វអាចទុករយះពេល ៧ ថ្ងៃយកថ្នាំបាញ់ស្មៅពេលបាញ់រួចទើបបូមទឹកបញ្ចូល។

បើតាមកសិករ មួង សំអឿន ការធ្វើស្រែនៅរដូវវស្សារមិនសូវចំណាយច្រើន ដោយមិនចាំបាច់បូមទឹកដាក់ស្រែគ្រាន់តែបាចជីខ្លះ គឺចំណេញច្រើនជាងធ្វើនៅរដូវប្រាំង។
ចំណែកម្ចាស់ត្រាក់ទ័រឈ្មោះ ហ៊ីន ដែលបើកមុខរបរបើកត្រាក់ទ័រអស់រយះពេល ៥ ឆ្នាំបានឲ្យដឹងថា ក្នុងការប្រកបមុខរបរនេះសំបូរការងារច្រើនជាងគេគឺនៅរដូវវស្សា។ ក្នុងមួយថ្ងៃអាចភ្ជួរដីស្រែបាន ៣ ទៅ ៤ ហិតាតាមទំហំដី និងអាស្រ័យទៅលើដីស្រែរបស់បងប្អូនដែរ។
ក្នុង ១ ថ្ងៃ គេអាចរកចំណូលបានពី ៧០០ ០០០ រៀលទៅ ៩០០ ០០០ រៀល ចំណាយទៅលើប្រេងអស់ ២៥០ ០០០រៀល ទូទាត់ទៅអាចនៅសល់ ៥០០ ០០០ រៀលទៅ ៦០០ ០០០រៀល អាចផ្គត់ផ្គង់គ្រួសារបានស្រួល៕
អត្ថបទ៖ លី រតនា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


