ព័ត៌មានជាតិ
ដើមឆ្នាំ២០២១នេះ ករណីគ្រឿង ញៀននៅខេត្តតាកែវហាក់កំរើកឡើងវិញ
សប្តាហ៍ទី៣ក្នុងខែមករា ឆ្នាំ២០២១នេះ ករណីគ្រឿងញៀនហាក់កំរើកឡើងវិញ ដោយជនសង្ស័យពាក់ព័ន្ធមិនតិចនោះទេ ដែលប៉ូលីសតាមបណ្តាស្រុកនីមួយៗ ចាប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ក្នុងការរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សមត្ថកិច្ចជំនាញនៃអធិការដ្ឋានតាមបណ្តាស្រុកក្រុងទាំង១០នៃខេត្តតាកែវបានរឹតបណ្តឹងបន្ថែមទៀត នូវការអនុវត្តតួនាទីតាមជំនាញរបស់ខ្លួន ក្នុងនោះប៉ុន្មានថ្ងៃជាប់ៗគ្នាករណីគ្រឿងញៀនហាក់កំរើកឡើងវិញ ដោយស្នងការដ្ឋាននគរបាលខេត្តទទួលជនសង្ស័យបាន៥នាក់យកមកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជនសង្ស័យទាំងនោះមាន៖ ស្រុកគីរីវង់ចាប់បាន២ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់។ស្រុកទ្រាំមាន១ករណី ឃាត់ខ្លួនជនសង្ស័យបាន២នាក់។និងស្រុកព្រៃកប្បាស១ករណី ឃាត់ខ្លួនបានម្នាក់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋានទទួលនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


