ព័ត៌មានជាតិ
សម្តេចតេជោ៖ ខេត្តខ្លះឆ្លាត កសាងហេដ្ឋារចនាសម្ព័ន្ធទាញយកអ្នកវិនិយោគអភិវឌ្ឍខេត្តខ្លួន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា ខេត្តខ្លះឆ្លាត កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាញយកអ្នកវិនិយោគ ទៅអភិវឌ្ឍខេត្តរបស់ខ្លួន។ សម្តេចលើកឡើងដូច្នេះ« សង្ឃឹមថា ខេត្តនានា នឹងទាក់ទាញអ្នកវិនិយោគទៅកាន់ខេត្តរបស់ខ្លួន»។ សម្តេចតេជោ មានប្រសាសន៍បែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិ សេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

បើតាមសម្តេចតេជោ មានវិនិយោគកាន់តែច្រើន ការអភិវឌ្ឍប្រទេសកាន់តែលឿន។ បច្ចុប្បន្ននេះ ខេត្តដែលទាក់ទាញវិនិយោគបង្កើតរោងកច្រសហគ្រាសច្រើនជាងគេ គឺខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កណ្តាល និងរាជធានីភ្នំពេញ។
នៅដើមឆ្នាំ ២០២៣នេះ ខេត្តកំពង់ស្ពឺទទួលបានអ្នកនិយោគបង្កើតរោងចក្រសហគ្រាសជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី ២៤ ឧសភា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រោងចក្រចំនួន៦ រួមមាន រោងចក្រផលិតកាបូប ស៊ីលីកូន គ្រឿងកែច្នៃ សម្ផស្ស ក្រដាសវេចខ្ចប់ និងរបស់របរប្រើប្រាស់របស់សត្វសុនខ គ្រោងបោះទុនវិនិយោគប្រមាណ ៥០លានដុល្លារ នៅខេត្តកំពង់ស្ពឺ ដោយបានបង្កើតការងារដល់កម្មករ កម្មការិនីប្រមាណ ៦ពាន់ ទៅ ១ម៉ឺនកន្លែង។

លោក វ៉ី សំណាង បានលើកឡើងថា ការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនឱ្យចូលមកវិនិយោគនៅខេត្តកំពង់ស្ពឺនេះ គោលបំណង ដើម្បីផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងស្រុកដោយផ្ទាល់ តាមរយៈការបង្កើតការងារផ្តល់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ លើសពីនេះទៀត ក្រៅតែពីការផ្តល់ប្រាក់ចំណូលសម្រាប់ពលរដ្ឋហើយនោះ ការវិនិយោគបង្កើតរោចក្រសហគ្រាស ត្រូវតែបង់ពន្ធជូនរដ្ឋជាប្រចាំ ដែលចំណូលបានពីការប្រមូលពន្ធនេះ នឹងបានជាប្រយោជន៍សម្រាប់យកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសបានជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
ដោយឡែកខេត្តព្រះសីហនុ ទើបតែទទួលបានគម្រោងថ្មីចំនួន៣បន្ថែមទៀត គ្រោងបោះទុនវិនិយោគជិត ៣០លានដុល្លារ បង្កើតផ្សារទំនើប, កែច្នៃម្ហូបអាហារ និងកែច្នៃឈើដាំ។ លោក ឡង់ ឌីម៉ង់ អភិបាលរងខេត្ត បានឱ្យដឹងថា គម្រោងវិនិយោគទាំង៣ ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ រួមមាន៖
១. ក្រុមហ៊ុន កែច្នៃឈើដាំ (អាកាស្យា និងប្រេងខ្យល់) ទុនវិនិយោគសរុប ៨.៥លានដុល្លារ
២. ក្រុមហ៊ុន កែច្នៃម្ហូបអាហារ ទុនវិនិយោគសរុប ៦.១លានដុល្លារ
៣. ផ្សារទំនើប ដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ទុនវិនិយោគសរុប ១៤លានដុល្លារ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២២ មានរោងចក្រ-សហគ្រាស បើកថ្មីចំនួន៣ ៧៤៨ មានកម្មករនិយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលបានបំពេញការងារ ។ ក្នុងនោះវិស័យកាត់ដេរចំនួន២៣៤កន្លែង មានកម្មករនិយោជិតជាង ៧ម៉ឺននាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


