ជីវិតកម្សាន្ដ
ក្រុមចម្រៀង SHINee ប្រារព្ធខួបលើកទី ១៥ នៃការបង្ហាញខ្លួនដំបូង
SHINee គ្រោងនឹងដាក់ចេញអាល់ប៊ុមពេញទីប្រាំបីរបស់ខ្លួននៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះដែលជាការប្រារព្ធខួបលើកទី ១៥ នៃការចេញអាល់ប៊ុមដំបូងរបស់ខ្លួន និងរៀបចំព្រឹត្តិការណ៍ពិសេស ជាមួយអ្នកគាំទ្រនៅទីក្រុងសេអ៊ូល ។

សមាជិក Minho នៃក្រុម SHINee បាននិយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ តាមរយៈទីភ្នាក់ងាររបស់ក្រុមគឺផលិតកម្ម SM Entertainment ថា”វាអាចស្តាប់ទៅជាក់ស្តែង ប៉ុន្តែវាមានអារម្មណ៍ អស្ចារ្យក្នុងការប្រារព្ធខួបលើកទី ១៥ នៃការបង្ហាញខ្លួនដំបូងរបស់យើង” ។ “ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណដែលអ្នកទាំងអស់គ្នាបានគាំទ្រខ្ញុំតាំងពីបង្ហាញជាលើកដំបូង និងនៅតែបន្តទៅមុខ”។
សមាជិក Taemin ក៏បានបន្ថែមថា “អ្នកគាំទ្ររបស់យើងបានគាំទ្រពួកយើងខ្លាំងណាស់។ ពួកគេជាច្រើនបានឃើញការរីកចម្រើនរបស់យើង ដូច្នេះខ្ញុំគិតថាពួកគេរក្សាពួក យើងនៅក្នុងបេះដូងរបស់ពួកគេដូចជាការចងចាំរបស់ពួកគេ”។

យ៉ាងណាមិញ ក្រុមចម្រៀង SHINee បានបង្ហាញខ្លួនដំបូងនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០០៨ ដែលមានសមាជិកក្រុម Onew, Jonghyun, Key, Minho និង Taemin ជាមួយនឹង EP ទីមួយដែលមានចំណងជើងថា “Replay” ចំណងជើងនៃបទចម្រៀងនាំមុខគឺ “Replay” ជាភាសាអង់គ្លេស និងបទ “Noona You’re So Pretty” ជាភាសាកូរ៉េ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


